នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងនៃអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានសហការជាមួយ ឯកឧត្តម អុឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័ន មន្ត្រីបច្ចេកទេស តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងតំណាងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យមើលភាពអនាធិបតេយ្យ ក្នុងតំបន់២ និងតំបន់៣ ដែលស្ថិតនៅតំបន់អភិរក្សបឹងពារាំង និងស្ថិតនៅក្រោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។