ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​បឹង​ទន្លេសាប និង​ចុះ​ពិនិត្យ​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៤​រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​សមាជិក​អាជ្ញាធរ​ទន្លេសាប ដែលជា​តំណាង​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​បឹង​ទន្លេសាប ដើម្បី​ចុះ​សិក្សា​ស្វែងយល់​ពី​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ សហគមន៍​អភិរក្ស​ជីវៈចម្រុះ​បឹង​ពារាំង និង​ស្ថានីយ​បូមទឹក​សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ អានត...