នារសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុខនី អគ្គលេខាធិការរង លោកប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រី នៃនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បី៖
- បូកសរុបពីលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ
- ពិភាក្សាលើកផែនសកម្មភាពការងារ ឆ្នាំ២០២៥
- បង្កើនប្រសិទ្ធភាពលើកិច្ចការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ សាមគ្គីភាព និងសុខដុមនីយកម្មការងារក្នុងនាយកដ្ឋាន និងអង្គភាពទាំងមូល។
ក្នុងឱកាសនេះ ឯកឧត្ដម អគ្គលេខាធិការ និងឯកឧត្តម អគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់របស់នាយកដ្ឋានក្នុងការសម្រេចបាននូវលទ្ធផលការងារល្អប្រសើរ ទាន់ពេលវេលា ទាំងលើការអនុវត្តតួនាទី ភារកិច្ចស្នូល របស់នាយកដ្ឋាន និងការអនុវត្តការងារចំពោះមុខដែលថ្នាក់ដឹកនាំប្រគល់ជូន ការគ្រប់គ្រង ចាត់ចែង ព្រមទាំងសាមគ្គីភាពផ្ទៃក្នុងរបស់នាយកដ្ឋាន៕