ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យមើល​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​ពិភាក្សា​កែសម្រួល​សកម្មភាព​ការងារ​ឆ្នាំ​២០២៥ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​រោច ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យមើល​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​ពិភាក្សា​កែសម្រួល​សកម្មភាព​ការងារ​ឆ្នាំ​២០២៥ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង លោក​ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ មន្ត្រី​នៃ​នាយកដ្ឋាន​ធាន​ធម្មជាតិ ។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង ៖
- ពិនិត្យមើល​លទ្ធផល​នៃ​សិក្សា​តាមដាន​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​នាយកដ្ឋាន​សម្រាប់​ឆ្នាំ​២០២៤ 
-ពិភាក្សា​កែសម្រួល​លេ​ី​ផែន​សកម្មភាព​ឆ្នាំ​២០២៥ ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០២៤ -២០២៨
- ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​ការងារ សាមគ្គីភាព​ក្នុង​នាយកដ្ឋាន ក៏ដូចជា​ក្នុង​អគ្គលេខាធិការដ្ឋាន ។ 
​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម​អគ្គលេខាធិកា​រ និង​ឯកឧត្តម​អគ្គលេខាធិការរង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​អនុវត្ត​ការងារ​ទាំងអស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ទៅតាម​បែបបទ​បច្ចេកទេស មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​លើ​តួនាទី និង​ភារកិច្ច​ដែល​ថ្នាក់​ដឹក​បាន​ប្រគល់អោយ ជាពិសេស​បានផ្តល់​ជា​អនុសាសន៍ និង​បំពេញបន្ថែម​លើ​ចំណុច​ខ្វះខាត​ដល់​ក្រុមការងារ​ដើម្បី​ជា​ទិសដៅ​ក្នុងការ​អនុវត្ត​៕