ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យមើល​លទ្ធផល​នៃ​សិក្សា​តាមដាន​អាជីវកម្ម​ឡូត៍​ដាយ​រដូវ​នេសាទ​ឆ្នាំ​២០២៤-២០២៥ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នៅ​ខ្នើត​ខែ​មិគសិរ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្

​នា​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យមើល​លទ្ធផល​នៃ​សិក្សា​តាមដាន​លើ​អាជីវកម្ម​ឡូត៍​ដាយ​រដូវ​នេសាទ​ឆ្នាំ​២០២៤-២០២៥ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល របស់​ក្រុមការងារ​ប្រចាំការ​តាម​គន្លង​ដាយ និង​ក្រុមការងារ​សិក្សា​ក្រៅ​គន្លង​ដាយ នៅ​ខ្នើត​ខែ​មិគសិរ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ ២០២៤ និង​ទិសដៅ​អនុវត្ត​សកម្មភាព​នៅ​ឆ្នាំ​២០២៥ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង លោក​ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ មន្ត្រី និង​មន្ត្រី​កិច្ចសន្យា នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង ៖
- បូកសរុប​លទ្ធផល និង​ពិនិត្យមើល​លទ្ធផល​នៃ​សិក្សា​តាមដាន​អាជីវកម្ម​ឡូត៍​ដាយ នៅ​ខ្នើត​ខែ​មិគសិរ 
- លើក​ជា​ផែនការ​សកម្មភាព​អាទិភាព និង​ពិភាក្សា​លើក​ផែន​សកម្មភាព​ឆ្នាំ​២០២៥ ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០២៤-២០២៨
- ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​ការងារ សាមគ្គីភាព និង​សុខដុម​នីយកម្ម​ការងា​រ​ក្នុង​នាយកដ្ឋាន ។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម​អគ្គលេខាធិកា​រ និង​ឯកឧត្តម​អគ្គលេខាធិការរង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​អនុវត្ត​ការងារ​ទាំងអស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ទៅតាម​បែបបទ​បច្ចេកទេស ទិន្នន័យ​ទទួលបាន​មាន​សុក្រឹត មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​លើ​តួនាទី និង​ភារកិច្ច​ដែល​ថ្នាក់​ដឹក​បាន​ប្រគល់អោយ ។ ជាពិសេស​បានផ្តល់​ជា​អនុសាសន៍ និង​បំពេញបន្ថែម​លើ​ចំណុច​ខ្វះខាត​ដល់​ក្រុមការងារ​ដើម្បី​ជា​ទិសដៅ​ក្នុងការ​អនុវត្ត​៕