អាជ្ញាធរទន្លេសាប : រសៀលថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម បានដឹកនាំមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប កិច្ចប្រជុំពិភាក្សាការងារដំបូងតាមរយៈ ប្រព័ន្ធ វីឌេអូ (Video Conference) ជាមួយ ក្រុមការងារ ធនាគារអភិវឌ្ឍន៍អាស៊ី មានលោកបណ្ឌិត Morgan MARTEAU ជាប្រធានក្រុមទីប្រឹក្សា ADB និង លោកបណ្ឌិត Philippe Gourbesvill ប្រធានសមាគមន៍ International Association for Hydro-Environment Engineering and Research
គោលបំណង កិច្ចពិភាក្សានេះគឺ ដើម្បីផ្តួចផ្តើមគំនិតពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ រវាងធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយ អាជ្ញាធរទន្លេសាប ក្នុងការកៀងគរការចូលរួមគាំទ្រទាំងហិរញ្ញាវត្ថុ និងបច្ចេកទេសលើការរៀបចំកម្មវិធីវិនិយោគសន្តិសុខទឹក និងភាពធន់នឹងអាកាសធាតុនៅតំបន់ជុំវិញបឹងទន្លេសាប។
ដោយបន្ស៊ីកិច្ចការនេះស្រប និងដំណើរការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្ររយះពេលវែងរបស់ អាជ្ញាធរទន្លេសាប ដែលបាន និងកំពុងទទួលការគាំទ្រដោយ ធនាគារពិភពលោក ក៏ដូចជាគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ជាពិសេសការគ្រប់គ្រងក្នុងការអភិរក្ស និងការគ្រប់គ្រងក្នុងការអភិវឌ្ឍន៍លើកិច្ចការកំណត់តំបន់ទាំង៣ នៅជុំវិញបឹងទន្លេសាប សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាមួយការគិតគូរដល់ការអភិវឌ្ឍន៍ជនបទ និងការពារអភិរក្សធនធានធម្មជាតិតំបន់បឹងទន្លេសាបប្រកបដោយចីរភាព៕