ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សាពង្រឹង​ការងារ​ក្នុង​ការចូលរួម​ការគ្រប់គ្រង និង​ការប្រើប្រាស់​ដីធ្លី និង​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប

អាជ្ញាធរ​ទន្លេសាប : នា​ព្រឹក​ថ្ងៃ​ពុធ ១១ កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ជាមួយ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន​ក្រោម​ឱវាទ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ទន្លេសាប និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​ជន​បង្គោល​របស់​អាជ្ញាធ​រ​ទន្លេសាប​ប្រចាំខេត្ត​ទាំង ៨ ជុំវិញ​តំបន់​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​, សៀមរាប​, កំពង់ធំ​, កណ្តាល និង​ខេត្តកំពង់ចាម​) ដើម្បី​ពង្រឹង​ការងារ​ក្នុង​ការចូលរួម​ការគ្រប់គ្រង និង​ការប្រើប្រាស់​ដីធ្លី និង​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប រួមមាន : 
១. យន្តការ​ការងាររដ្ឋបាល និង​កិច្ចសហការ​ការងារ​
២. ការចុះ​ផ្សព្វផ្សាយ និង​ណែនាំ​
៣. វិធានការ​សកម្មភាព​ការងារ​ចុះ​អធិការកិច្ច និង​សេចក្តីរាយការណ៍​
៤. ការស្រាវជ្រាវ ការគិតគូរ​ពី​ការអភិវឌ្ឍន៍ និង​វិធាន​ការពារ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​៕