កាលពីថ្ងៃចន្ទ ១០រោច ដល់ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស បានបន្តចុះសិក្សាស្តីពី បម្រែបម្រួលធនធានជលផលនៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធនៅក្នុងភូមិសាស្ត្រតាមដងស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់ និងដងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង។
សកម្មភាពខាងលើនេះ មានគោលបំណង៖
- តាមដាន និងវាយតម្លៃប្រភេទធនធានជលផលទៅតាមប្រភេទឧបករណ៍នេសាទក្នុងទីតាំងសិក្សា។
- បច្ចុប្បន្នភាពប្រភេទ និងលក្ខណៈជីវសាស្ត្រធនធានជលផលតាមប្រភេទទីជម្រក ចំណី និងបរិស្ថានទឹក។ (វាយតម្លៃបឋមលើគុណភាពទឹកតាមទីតាំងចុះសិក្សា)
- វាយតម្លៃប្រភេទធនធានជលផលនៅតាមដងទន្លេសាប (កណ្តាល-ភ្នំពេញ-កំពង់ឆ្នាំង) នៅឡូត៍ដាយត្រី និងតំបន់ពាក់ព័ន្ធ
- វាយតម្លៃលើការបន្លាស់ទីធនធានជលផលតាមស្ទឹង និងលក្ខណៈជីវសាស្ត្ររបស់ត្រី និងក្រៅពីត្រី៕