សកម្ម​ភាពចុះ​សិក្សា​ពី​ការប្រើប្រាស់​ទឹកស្ទឹង​សង្កែ និង​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ប្រជាកសិករ​

​ចាប់ពី​ថ្ងៃទី ០៧-១២ ខែមេសា ឆ្នាំ ២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ  លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ពី​ការប្រើប្រាស់​ទឹកស្ទឹង​សង្កែ សម្រាប់​បម្រើការ​ស្រោចស្រព និង​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាកសិករ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​-​ទិន្នន័យ​ផ្ទៃដី​កសិកម្ម នៅ​តំបន់​បឹង​ទន្លេសាប ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ការចុះ​សិក្សា​របស់​ក្រុមការងារ បាន​ផ្តោតជាសំខាន់ៗ​ទៅលើ (១) -​តម្រូវការ​ទឹក​សម្រាប់​បម្រើការ​ស្រោចស្រព​ដំណាំ បូម​ចេញពី​ស្ទឹង​សង្កែ​ជា​លក្ខណៈ​គ្រួសារ និង​ឧស្សាហកម្ម (២)-​លទ្ធភាព​នៃ​ធនធានទឹក​បម្រើ​ដល់​ការស្រោចស្រព (៣)-​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ប្រជាកសិករ ។ ជាមួយនឹង​សកម្មភាព​នៃ​ការចុះ​សិក្សា​នេះ ក្រុមការងារ បានធ្វើការ​សិក្សា​ទៅលើ​ផ្ទៃដី​ស្រែ និង​ចំការ​ស្ថិតក្នុង​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ និង​បាន​អនុវត្តតាម​វិធីសាស្ត្រ ដូចជា ៖
-​    ​ស្រង់​ទិន្នន័យ​អំពី​ការប្រើប្រាស់ និង​រយៈពេល របស់​ម៉ាស៊ីនបូមទឹក​
-​    ​វាស់វែង​ជាក់ស្តែង​ពី​ជម្រៅ​ទឹកស្ទឹង​សង្កែ​
-​    ​សម្ភាសន៍​កសិករ ដែល​បាន និង​កំពុងតែ​ប្រមូល​ផល​
-​    ​សិក្សា​ពី​ទិដ្ឋភាព​នៃ​ស្រែប្រាំង ព្រម​ជាមួយនឹង​បង្គោលព្រំ​ការពារ​តំបន់​ព្រៃ​លិច​ទឹក