អាជ្ញាធរទន្លេសាប : ព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អញ្ជើញដឹកនាំប្រជុំក្រុមការងារទទួលបន្ទុកផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្ត ព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធ ដើម្បីពិភាក្សាលើការរៀបចំឯកសារ និងយន្តការការងារចុះផ្សព្វផ្សាយទៅដល់អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាននៃខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប អំពីការចូលរួមប្រតិបត្តិឱ្យបានមុឺងម៉ាត់នូវ អនុសាសន៍ដ៏ថ្លៃថ្លាបំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តលើការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ រួមជាមួយគោលការណ៍លក្ខខណ្ឌច្បាស់លាស់ នៃការប្រើប្រាស់ដីតំបន់១ តំបន់២ និងតំបន់៣ ក្នុងតំបន់បឹងទន្លេសាប ដើម្បីធានាប្រសិទ្ធភាពក្នុងការចូលរួមការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិតំបន់បឹងទន្លេសាបប្រកបដោយចីរភាព និងនិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយៗបន្តទៀត៕