កាលពីថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ភេម ស៊ា ទីប្រឹក្សា អាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវទៅតាមផែន ការសកម្មភាពការងារប្រចាំឆ្នាំ២០២៤ មានដូចខាងក្រោម:
១.គោលបំណង:
- គ្រប់គ្រងស្ថិតិផលនេសាទតាមបែបវិទ្យា សាស្ត្រដែលបានចូលរួមនៅក្នុងវិស័យ សេដ្ឋកិច្ចជាតិ។
- មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ដើម្បីចូលរួម ជាមតិថ្នាក់ជាតិមានចំណាប់អារម្មណ៍កំ ណត់គោលនយោបាយគ្រប់គ្រងវិស័យជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរ ភាព។
- មានទិន្នន័យសម្រាប់ធ្វើការប្រៀបធៀប ទៅនឹងលទ្ធផលទិន្នន័យពីអតីតកាល។
២-វិធីសាស្ត្រ:
- អ្នកយកទិន្នន័យ(Data collection)
- អង្កេតចំនួនឧបករណ៍នេសាទត្រី (Frame survey)
- យកគំរូតាមប្រភេទឧបករណ៍នេសាទជាលក្ខណ:ចៃដន្យ (Random)
- យកទិន្នន័យហ្វ្រេកង់បណ្តោយ និង បណ្តោយទម្ងន់ត្រីគ្រប់ប្រភេទ(Conducting length frequency and length weight sampling)
- អង្កេតចំនួនឧបករណ៍ចេញនេសាទ (Surveying the number of active gears)
- អង្កេតចំនួនថ្ងៃចេញនេសាទ (Surveying the number of active days)
- ប្រើប្រាស់កម្មវិធី (Microsoft Access) ដើម្បីធ្វើការវិភាគទិន្នន័យ។
៣- តំបន់គោលដៅនៃការសិក្សា:នៅចុងខែវិច្ឆិកានេះ មានចំនួន ០៣ តំបន់គឺ: ស្រុកបរិបូរណ៌ ស្រុករលាប្អៀរ និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង៕