លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​វេទិកា​មូសុង​ជាតិ​លើក​ទី​១០ នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ​

​នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ : នា​ថ្ងៃ​អង្គារ ១២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ  បាន​ចូលរួម​វេទិកា​មូសុង​ជាតិ​លើក​ទី​១០ សហការ​រៀបចំ និង​សម្របសម្រួល​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម គាំទ្រ​ដោយ​អង្គការ​ឧតុនិយម​ពិភពលោក WMO និង RIMES ក្រោម​គម្រោង​ប្រព័ន្ធ​ព្រមាន​អំពី​ហានិភ័យ​អាកាសធាតុ CREWS ក្រោម​អធិបតីភាព​លោកជំទាវ សិទ្ធ វណ្ណា​រ៉េត ទីប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​តំណាង​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​អង្គការ​ឧតុនិយម​ពិភពលោក ដែលមាន​សមាសភាព​ចូលរួម​សរុប​ប្រមាណ ៤៩ នាក់ មកពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ១៤ ក្នុង​រដ្ឋាភិបាល​កម្ពុជា​រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​កិច្ចការនារី អាជ្ញាធរ​ទន្លេសាប (TSA) គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (NCDM) និង​អាជ្ញាធរ​ព្រមទាំង​គ្រឹះស្ថាន​អប់រំ​៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​ដៃគូរ​អភិវឌ្ឍន៍​៖ អង្គការ​ឧតុនិយម​ពិភពលោក (WMO), The Regional Integrated Multi-Hazard Early Warning System (RIMES), World Food Programme (WFP), Food and Agriculture Organization of the United Nations (FAO), United Nations Economic and Social Commission for Asia and the Pacific (UNESCAP), The United Nations Office for Disaster Risk Reduction (UNDRR), World Vision, Cambodia Development Resource Institute (CDRI), International Rice Research Institute (IRRI), People in Need (PIN), Cambodia Agricultural Research and Development Institute (CARDI), and CWS​។​

​វេទិកា​មូសុង​ជាតិ​លើក​ទី​១០ មាន​គោលបំណង​៖
- ពង្រឹង​ការយល់ដឹង​អំពី​ការព្យាករណ៍​អាកាសធាតុ​ក្នុង​តំបន់ និង​ថ្នាក់ជាតិ និង​
- ការព្យាករណ៍​អាកាសធាតុ ធាតុអាកាស និង​ប្រព័ន្ធ​ព្រមាន​អំពី​ហានិភ័យ​អាកាសធាតុ​សម្រាប់​ទាំងអស់គ្នា​។ 
គួរបញ្ជាក់​ផងដែរ ការរៀបចំ​វេទិកា​មូសុង​ថ្នាក់ជាតិ មានការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​តាម​វិស័យ និង​កិច្ចពិភាក្សា​រួមមាន​៖
១. ពិនិត្យឡើងវិញ​នូវ​បទពិសោធន៍ បញ្ហា​ប្រឈម និង​មេរៀន​ដែល​បាន​រៀន​ក្នុងអំឡុង​ឆ្នាំ​២០២៤ ក្រោយ​អំឡុង​ខ្យល់មូសុង​
២. ទទួលយក​មតិ​កែលម្អ​ពី​ស្ថាប័ន​ដែលជា​អ្នកប្រើប្រាស់​អំពី​តម្រូវការ​ព័ត៌មាន​អាកាសធាតុ​
៣. ពិភាក្សា​អំពី​ភាព​ពាក់ព័ន្ធ និង​លទ្ធភាព​ប្រើប្រាស់ នៃ​ព័ត៌មាន​អាកាសធាតុ​បច្ចុប្បន្ន​ដែល​បានទទួល​ពី នាយកដ្ឋាន ឧតុនិយម និង​នាយកដ្ឋាន​ជល​សាស្ត្រ​និង​ការងារ​ទន្លេ និង​អនុសាសន៍​សម្រាប់​ពង្រឹង​ការបង្កើត​ការព្យាករណ៍ ការបកប្រែ ការទំនាក់ទំនង និង​កម្មវិធី​
៤. បង្ហាញ​ទស្សនវិស័យ​អាកាសធាតុ​តាម​រដូវ​កាល​សម្រាប់​រដូវ​មូសុង កញ្ញា តុលា វិច្ឆិកា (SON) ឆ្នាំ​២០២៤
៥. បង្ហាញ​ទស្សនវិស័យ​អាកាសធាតុ នា​រដូវ​កាល​សម្រាប់​រដូវប្រាំង ធ្នូ មករា កុម្ភៈ និង​មិនា (DJFM) ឆ្នាំ​២០២៥
៦. ពិភាក្សា​អំពី​ទស្សនវិស័យ​ផលប៉ះពាល់​សក្តានុពល​តា​ម​វិស័យ និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​សម្រាប់​ការអនុវត្ត​ដោយ​ភាគី​ពាក់ព័ន្ធ​៕