ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី យន្តការ​ចែករំលែក​ផលប្រយោជន៍​នៃ​កម្មវិធី​និរន្តរភាព​វា​រី​អគ្គស​នី​

​ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សម្រាប់​កម្ម​វ​ធី​និរន្តរ ភាព​វា​រី​អគ្គស​នី ឯកឧត្តម ខូវ មាស  អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ថ្នាក់ជាតិ ត្រូវបាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី យន្តការ​នៃ​ចែករំលែក​ផលប្រយោជន៍ ស្ថិតក្រោម​ការរៀបចំ និង​ដឹកនាំ​ដោយ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការ​ទន្លេមេគង្គ នៅ​ទីក្រុង​ហូ​ជី​ម៉ី​ញ ប្រទេស​វៀតណាម នា​ថ្ងៃទី ១០-១១ ខែ មេសា ឆ្នាំ ២០១៤ ។ អង្គសិក្ខាសាលា បាន​ផ្តោត​សំខាន់​ទៅលើ​គោលនយោបាយ​នៃ​ការចែករំលែក​ផលប្រយោជន៍​នៃ​វា​រី​អគ្គស​នី​លើ​ដៃទន្លេ​មេគង្គ​រួមគ្នា ក្នុង​ក្របខណ្ឌ​នៃ​ប្រទេស​ដែលជា​សមាជិក ។
​នៅក្នុង​ទិដ្ឋភាព​នៃ​អង្គសិក្ខាសាលា ប្រទេស​ទាំង ៤ (​កម្ពុជា ថៃ ឡាវ និង​វៀតណាម​) បាន​លើក​បង្ហាញ​ពី​សេចក្តីព្រាង​នៃ​ជម្រើស និង​ការវាយតម្លៃ​ពី​ការចែករំលែក​ផលប្រយោជន៍​គម្រោង​វា​រី​អគ្គស​នី​នៅលើ​ដៃ ទន្លេ​មេគង្គ​រួមគ្នា និង​បាន​ពិភាក្សា​អំពី Road Map សម្រាប់​ការគាំទ្រ​នា​ថ្ងៃ​អនាគត ក្នុង​កម្មវិធី​ចែករំលែក​របស់​ប្រទេស​ជា​សមាជិក និង​បានធ្វើការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​មួយចំនួន អំពី ការអនុវត្ត​យន្តការ​នៃ​ការចែករំលែក​ផលប្រយោជន៍​នៃ​គម្រោង​វា​រី​អគ្គស​នី​របស់​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ និង​ពិភពលោក ដូចជា ប្រទេស​ចិន ប្រទេស​នេ​ប៉ាល់ ប្រទេស​ណ​កវេ​សន៍ ប្រទេស​កាណាដា និង​ប្រទេស​កូ​ឡុំ​បី ។​ល​។​