ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ផលប៉ះពាល់​ការ​ទាញ​ទឹក​ប្រើប្រាស់​ចេញ​ទំនប់​អាងទឹក​ក្នុង​តំបន់ ៣

​ស្រុក​កំពង់លែង : ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម តំណាង​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​, នាយកដ្ឋាន​វិស្វកម្ម និង​នាយកដ្ឋាន​ធារាសាស្ត្រ និង​កសិកម្ម​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម សហការ​ជាមួយ​អាជ្ញាធរ​ដែនដី មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​សហគមន៍​នេសាទ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ផលប៉ះពាល់​ការ​ទាញ​ទឹក​ប្រើប្រាស់​ចេញ​ទំនប់​អាងទឹក​ក្នុង​តំបន់ ៣ ដើម្បី​ស្រោចស្រព​ដីស្រែ​អាស្រ័យ​ផល​ក្នុង​តំបន់​២ និង​សត្វពាហនៈ​ក្នុង​រដូវប្រាំង ស្ថិតក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​៕