កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តចុះសិក្សាស្រាវជ្រាវវាយតម្លៃផលចាប់ នៃធនធានត្រី នៃផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០២៤ មានដូចខាងក្រោម:
១- គោលបំណងសិក្សា :
- គ្រប់គ្រងស្ថិតិផលនេសាទ តាមបែបវិទ្យាសាស្ត្រ ដែលបានចូលរួមក្នុងវិស័យសេដ្ឋកិច្ចជាតិ។
- មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ក្នុងការចូលរួមជាមតិថ្នាក់ជាតិ ចំណាប់អារម្មណ៍កំណត់គោលនយោបាយក្នុងការគ្រប់គ្រងវិស័យជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
- មានទិន្នន័យសម្រាប់ធ្វើការប្រៀបធៀបទៅនឹងលទ្ធផលពីអតីតកាល។
២-ការយកទិន្នន័យ (Data collection)
- អង្កេតចំនួនឧបករណ៍ (Frame survey)
- យកគំរូតាមប្រភេទឧបករណ៍នេសាទជាលក្ខណ: (Random)
- យកទិន្នន័យផ្សេងៗ ដូចជា ហ្វ្រេកង់បណ្តោយ និងបណ្តោយទម្ងន់ត្រី(Conducting length frequency and length weight sampling)
- អង្កេតចំនួនឧបករណ៍ចេញនេសាទ (Surveying the number of active gears)
- អង្កេតចំនួនថ្ងៃចេញនេសាទ (Surveying the number of active days)
- ប្រើប្រាស់កម្មវិធី (MicrosoftAccess) ដើម្បីធ្វើការវិភាគទិន្នន័យ...
៣- តំបន់គោលដៅនៃការសិក្សា:
នៅក្នុងខែវិច្ឆិកានេះមាន ៣ ស្រុក គឺ: ស្រុកកំពង់ត្រឡាច ស្រុកជលគីរី និងស្រុករលាប្អៀរ៕