លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី ឆ្ពោះទៅរក​ដំណោះស្រាយ​កម្រិត​មូលដ្ឋាន​-​ការគ្រប់គ្រង​ធនធានទឹក​ខ្នាតតូច ក្នុង​អនុតំបន់​មេគង្គ “Heading Towards Local-Based Solution-Small-Scale

​នា​ថ្ងៃ​សុក្រ ១​កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី ឆ្ពោះទៅរក​ដំណោះស្រាយ​កម្រិត​មូលដ្ឋាន​-​ការគ្រប់គ្រង​ធនធានទឹក​ខ្នាតតូច ក្នុង​អនុតំបន់​មេគង្គ “Heading Towards Local-Based Solution-Small-Scale Water Resource Management in the Mekong Sub-region” ក្រោម​គម្រោងការ​លើកកម្ពស់​ការគ្រប់គ្រង​ធនធានទឹក​សហគមន៍​ខ្នាតតូច​ក្នុង​អនុតំបន់​មេគង្គ (X-Water) របស់​មជ្ឈមណ្ឌល​សម្រាប់​សង្គម​ស៊ីវិល និង​ការគ្រប់គ្រង​មិន​ស្វែងរក​ប្រាក់ចំណេញ (CSNM) នៃ​សាកលវិទ្យាល័យ​ខន​កេ​ន (Khon Kean University) ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​មូលនិធិ​សហប្រតិបត្តិការ​មេគង្គ​-​កូរ៉េ (MKCF) នៅ​ទីក្រុង​ខន​កេ​ន ខេត្ត​ខន​កេ​ន ប្រទេស​ថៃ ក្រោម​អធិបតីភាព​លោក​ប្រធាន​សាកលវិទ្យាល័យ ខន​កេ​ន និង​មាន​សមាជិក​ចូលរួម​ដែល​អញ្ជើញ​មកពី​ប្រទេស​ជា​សមាជិក​គម្រោង​មាន​(​កម្ពុជា​,​ថៃ​,​ឡាវ​) មន្ត្រី​ពាក់ព័ន្ធ​នឹង​ការរៀបចំ​គោលនយោបាយ​ទឹក​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​គម្រោង និង​អ្នករៀបចំ​គោលនយោបាយ​ថ្នាក់​តំបន់ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​ដៃគូ​អភិវឌ្ឍន៍ សរុប​មាន​ចំនួន ៥៥​នាក់​។ 

​សិក្ខាសាលា​ថ្នាក់​តំបន់ X-Water មាន​គោលបំណង​ដូចខាងក្រោម ៖
១. ដើម្បី​ធ្វើ​បទ​បង្ហាញ និង​តស៊ូ​មតិ​ចំពោះ​វិធានការ​គោលនយោបាយ ដែល​បាន​បង្កើតឡើង​តាមរយៈ​គម្រោង X-Water 
២. លើកកម្ពស់​កិច្ច​ស​ន្ទា​គោលនយោបាយ និង​ការចូលរួម​រវាង​ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​នៃ​ការគ្រប់គ្រង​ធនធានទឹក​ខ្នាតតូច​នៅក្នុង​អនុតំបន់​មេគង្គ​៕