នាថ្ងៃពុធ ១៣រោជ ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក សុខ រ៉ាយ៉ុង ប្រធានការិយាល័យអភិរក្ស និងលោក អ៊ូ ទូច ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំថ្នាក់ជាតិ ស្តីពីការរៀបចំឯកសារគម្រោង ពង្រឹងការគ្រប់គ្រងជលផលឆ្លងដែនក្នុងអាងទន្លេមេគង្គភាគខាងក្រោម នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនេះ រៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានសមាសភាពចូលរួមពី ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង/ខេត្តកំពង់ឆ្នាំង/ខេត្តកណ្តាល/ខេត្តព្រៃវែង អង្គការ IUCN គណះកម្មការទន្លេមេគង្គ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សរុបចំនួន ២៧ នាក់ (ស្រី ៣នាក់) ។
គោលបំណង នៃកិច្ចប្រជុំរួមមាន៖
១. ពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាងទី១ នៃឯកសារគម្រោង។
២. ពិនិត្យ និង ពិភាក្សាអំពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ឋក្នុងឯកសារគម្រោង។
សូមជម្រាបផងដែរថាគម្រោង ពង្រឹងការគ្រប់គ្រងជលផលឆ្លងដែនក្នុងអាងទន្លេមេគង្គភាគខាងក្រោម មានសមាសធាតុសំខាន់ៗចំនួន ៤ ៖
- សមាសធាតុទី១: ការអនុវត្តដំណោះស្រាយជលផលឆ្លងដែន
- សមាសធាតុទី២: គ្រឿងលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ជលផលឆ្លងដែន
- សមាសធាតុទី៣: បញ្ជ្រាបជលផលដែកផ្អែកលើប្រព័ន្ធអេកូឡូស៊ីទៅក្នុងគោលនយោបាយ និងផែនការតាមវិស័យ
- សមាសធាតុទី៤: ការចែករំលែកចំណេះដឹងអំពីលទ្ធផល និងមេរៀន៕