លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ការចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៅ​ខេត្តកំពង់ឆ្នាំង

​កាលពី​ថ្ងៃ​ពុធ ៦​រោច  ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៤ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៃ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៤ មាន​ដូចខាងក្រោម​:

១- គោលបំណង​សិក្សា :
- គ្រប់គ្រង​ស្ថិតិ​ផល​នេសាទ តាមបែប​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ​។​
-មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ជាម​តិ​ថ្នាក់ជាតិ ចំណាប់អារម្មណ៍​កំណត់​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព​។​
- មាន​ទិន្នន័យ​សម្រាប់ធ្វើ​ការប្រៀបធៀប​ទៅនឹង​លទ្ធផល​ពី​អតីតកាល​។​

២-​ការយក​ទិន្នន័យ (Data collection)
- អង្កេត​ចំនួន​ឧបករណ៍ (Frame survey)
- យក​គំរូ​តាម​ប្រភេទ​ឧបករណ៍​នេសាទ​ជា​លក្ខណ​: (Random)
- យក​ទិន្នន័យ​ផ្សេងៗ ដូចជា ហ្វ្រេ​កង់​បណ្តោយ និង​បណ្តោយ​ទម្ងន់​ត្រី​(Conducting length frequency and length weight sampling)
- អង្កេត​ចំនួន​ឧបករណ៍​ចេញ​នេសាទ​(Surveying the number of active gears)
- អង្កេត​ចំនួន​ថ្ងៃ​ចេញ​នេសាទ (Surveying the number of active days)
- ប្រើប្រាស់​កម្មវិធី (MicrosoftAccess) ដើម្បី​ធ្វើការ​វិភាគ​ទិន្នន័យ​...

៣- តំបន់​គោលដៅ​នៃ​ការសិក្សា​: នៅក្នុង​ខែតុលា នេះ​មាន ៣ ស្រុក​ គឺ​: ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង និង​ក្រុង​កំពង់ឆ្នាំង​៕