មន្ត្រី​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​សក្តានុពល​ទេសចរណ៍ និង​ខ្សែសង្វាក់​សេវាកម្ម​ទេសចរណ៍ធម្មជាតិ​ក្នុង​ខេត្តសៀមរាប

​កាលពី​ថ្ងៃ​អង្គារ ៦​កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២៤ មន្ត្រី​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ សក្តានុពល​ទេសចរណ៍ និង​ខ្សែសង្វាក់​សេវាកម្ម​ទេសចរណ៍ធម្មជាតិ​ក្នុង​ឃុំ​កំពង់​ឃ្លាំង ខេត្តសៀមរាប ។ 

​ការចុះ​សិក្សា​របស់​ក្រុមការងារ​មាន​ដូចខាងក្រោម​៖
១-​ជួប​ជាមួយនឹង​តំណាង​អ្នកសម្របសម្រួល​ទេសចរណ៍​នៅក្នុង​ឃុំ​កំពង់​ឃ្លាំង ពិភាក្សា និង​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​ទេសចរណ៍​ដែលមាន​នៅក្នុង​ឃុំ រួមបញ្ចូល​ទាំង ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​
២- ការរៀប​ចំបែង​ចែកវេន​សម្រាប់​ប្រជាជន​ដែល​បើកទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ ចំនួន​ប្រជាពលរដ្ឋ​ដែល​បម្រើ​សេវាកម្ម​ទេសច​រណ៍ (​ចំនួន​អ្នក​បើកទូក​/​កាណូត ចំនួន​ផ្ទះ​ស្នាក់​) 
៣- ជួប​ជាមួយ​អាជ្ញាធរ​ដែនដី ថ្នាក់ឃុំ អំពី​ផែន​ការដែល​ឃុំ​ចូលរួម​ក្នុង​ការជួយ​ដល់​ផ្នែក​ទេសចរណ៍​ក្នុង​តំបន់ និង​ដៃគូរ​សហការ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដែល​ជួយ​ដល់​ឃុំ​កំពង់​ឃ្លាំង​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​នេះ​មាន​គោលបំណង ធ្វើ​បច្ចុប្បន្នភាព​ដែល​ប្រជាជន​បាន​នឹង​កំពុង​រស់នៅក្នុង​ភូមិប​ណ្ដែ​ត​ទឹក ចងក្រង​ពី​ស្ថានភាព​ជាក់ស្ដែង​ក្នុងភូមិ​បណ្ដែត​ទឹក ចងក្រង​សក្ដានុពល​ទេសចរណ៍ សហគមន៍​នេសាទ ធនធានធម្មជាតិ​ដែលមាន​តម្លៃ​ក្នុង​ការជួយ​គាំទ្រ​ដល់​សេដ្ឋកិច្ច​ប្រជាជន​ដែល​នៅក្នុង​តំបន់​៕