លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វើអាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​លើធនធានធម្មជាតិ បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​តាមដាន និង​វាយតម្លៃ​ការ​ធ្វើ​អាជីវកម្ម​នេសាទ នៅ​ខេត្តសៀមរាប​

​កាលពី​ថ្ងៃ​ចន្ទ ៥​កើត ដល់​ថ្ងៃ​សុក្រ ៩​កើ​ត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៤ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វេ​ី​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ការ​ធ្វើ​អាជីវកម្ម​នេសាទ ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ បានធ្វើការ​ជាមួយ ៖ 
១. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី និង​ប្រជា​នេសាទ 
២. ដឹង​ពី​ប្រភេទ​ឧបករណ៍​ដែល​កំពង់​ធ្វើ​ការនេសាទ 
៣. ដឹង​ពី​បរិមាណ​ផល​ចាប់ ប្រភេទ​ត្រី និង​ចរន្ត​ទីផ្សារ 

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា តាមដាន វាយតម្លៃ​ការ​ធ្វើអាជីវកម្ម​នេសាទ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- សិក្សា​តាមដាន​បរិមាណ​នេសាទ​ប្រចាំ​របស់​ប្រជា​នេសាទ និង​ភាពសម្បូរ​នៃ​ត្រី​
- សិក្សា​ចរន្ត​ទីផ្សារ​នៃ​ការ​ធ្វើ​អាជីវកម្ម​នេសាទ​
- សិក្សា​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នៃ​ការ​ធ្វើ​អាជីវកម្ម​នេសាទ​៕