លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ស្តីពី​បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​តាម​ដងស្ទឹង​ស្ទោង និង​ស្ទឹងសែន ក្នុង​ខេត្តកំពង់ធំ និង​ស្ទឹង​សៀមរា

​កាលពី​ថ្ងៃ​ចន្ទ ៥​កើត ដល់​ថ្ងៃ​សុក្រ ៩​កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ៧ ដល់​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ​២០២៤ លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​តាម​ដងស្ទឹង​ស្ទោង និង​ស្ទឹងសែន ក្នុង​ខេត្តកំពង់ធំ និង​ស្ទឹង​សៀមរាប ក្នុង​ខេត្តសៀមរាប​។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖ 
ទី​១. សម្ភាសន៍​ប្រជា​នេសាទ​ដើម្បី​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ពី​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​នៅ​តំបន់​សិក្សា​ខាងលើ ។ 
​ទី​២. ប្រមូល​សំណាក​ត្រី និង​ធនធាន​ក្រៅពី​ត្រី​, កត់ត្រា​ទីតាំង​នេសាទ (X,Y), វាស់​ជម្រៅ​ទឹក​នៅតាម​តំបន់​នេសាទ​នីមួយៗ និង​ពិនិត្យ​លើ​លំនៅដ្ឋាន​ធនធាន​ជលផល​នៅ​រដូវវស្សា ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​តាម​ដងស្ទឹង​ស្ទោង និង​ស្ទឹងសែន ក្នុង​ខេត្តកំពង់ធំ និង​ស្ទឹង​សៀមរាប ក្នុង​ខេត្តសៀមរាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​ក្នុង​ទីតាំង​សិក្សា​។​
- បច្ចុប្បន្នភាព​ប្រភេទ និង​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​តាម​ប្រភេទ​ទីជម្រក ចំណី និង​បរិស្ថាន​ទឹក​។ (​វាយតម្លៃ​បឋម​លើ​គុណភាព​ទឹក​តាម​ទីតាំង​ចុះ​សិក្សា​) 
- វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​នៅតាម​ដង​ទន្លេសាប (​កណ្តាល​-​ភ្នំពេញ​-​កំពង់ឆ្នាំង​) នៅ​ឡូត៍​ដាយ​ត្រី និង​តំបន់​ពាក់ព័ន្ធ​
- វាយតម្លៃ​លើ​ការ​បន្លាស់​ទី​ធនធាន​ជលផល​តាម​ស្ទឹង និង​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី និង​ក្រៅពី​ត្រី​៕