កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារ បន្តចុះសិក្សាស្រាវជ្រាវពីការតាមដានគម្របដីកសិកម្ម និងការប្រើប្រាស់ដី នៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ នៅ ឃុំជ្រៃ ឃុំតាលាស់ និងឃុំព្រៃតូច ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង។
ក្រុមការងារបានចុះសិក្សាលើ៖
១. ប្រមូលទិន្នន័យកសិកម្ម ទាក់ទងនឹងចំនួនប្រជាជនដែលប្រកបរបរកសិកម្ម ផ្ទៃដីកសិកម្ម និងការធ្វើកសិកម្ម នៅសាលាស្រុកម៉ោងឬស្សី និងនៅតាមឃុំចំនួន ៣ ជាមួយអាជ្ញាធរពាក់ព័ន្ធ ។
២. ចុះដល់ទីតាំងផ្ទាល់ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែងលើការប្រើប្រាស់ដី និងគម្រោងដីកសិកម្មនៅក្នុងឃុំចំនួន ៣ គឺឃុំជ្រៃ ឃុំតាលាស់ និងឃុំព្រៃតូច។
គោលបំណងនៃការសិក្សា៖
- សិក្សាស្រាវជ្រាវ និងវិភាគពីបម្រែបម្រួលផ្ទៃដីកសិកម្ម តំបន់ ២ និងតំបន់ ៣ ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប
- ចុះសិក្សា តាមដាន និងផ្ទៀងផ្ទាត់ លើព័ត៌មាន-ទិន្នន័យ ដែលប្រមូលបាន
- ធ្វើបច្ចុប្បន្នភាព ទៅលើទិន្នន័យដែលប្រមូលបាន
- ចងក្រងជាប្រព័ន្ធទិន្នន័យមូលដ្ឋានលើស្ថានភាពការធ្វើកសិកម្ម៕