លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ដល់​ប្រជា​សហគមន៍​ស្ថិតនៅ​

​នា​ថ្ងៃ​ពុធ ៧​កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២៤ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ដល់​ប្រជា​សហគមន៍​ស្ថិតក្នុង​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី និង​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ វគ្គ​ផ្សព្វផ្សាយ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​មេឃុំ ជំទប់​ឃុំ មេភូមិ សមាជិក​ភូមិ ផ្នែក​ជលផល នាយ​សង្កាត់​ជលផល គណៈកម្មការ​សហគម​ន៍​នេសាទ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សាស្ត្រ​ឃុំ​កោះ​ថ្កូវ និង​ឃុំ​កំពង់ត្រឡាច សរុប​ចំនួន ៦៥​នាក់​។​

​សូម​ជម្រាបជូន​ថា ការចុះ​ផ្សព្វផ្សាយ​នេះ ផ្តោតលើ​គោលបំណង​សំខាន់ៗ​រួមមាន ៖
១. ផ្សព្វផ្សាយ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ ជីវចម្រុះ និង​ផលប៉ះពាល់​នៃ​ការអនុវត្ត​ច្បាប់ ដើម្បី​ធានាបាន​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព 
២. បញ្ជ្រៀប​ការយល់ដឹង អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​។​

​ក្នុង​វគ្គ​ផ្សព្វផ្សាយ​នេះ​ផងដែរ ក្រុមការងារ​ក៏បាន​ធ្វើការ​បង្ហាញ  អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ ជីវចម្រុះ ធនធាន​ធ​ល​ផល និង​ព្រៃ​លិច​ទឹក មានដូចជា ៖
-  ច្បាប់ ស្តីពី ជលផល​
-  ច្បាប់ ស្តីពី កិច្ចការពារបរិស្ថាន និង​ការ​គ្រប់​គ្រង់​ធនធានធម្មជាតិ​
-  ច្បាប់ ស្តីពី ព្រៃឈើ​
-  ច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ​
-  អនុក្រឹត្យ​លេ​ខៈ ២៧ អនក្រ​.​បក  ស្តីពី ការត្រួតពិនិត្យ​ការបំពុល​ទឹក​
-  អនុក្រឹត្យ​លេ​ខៈ ៨៣ អនក្រ​.​បក ស្តីពី ការកំណត់​សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​លើដី​រដ្ឋ ក្នុង​ដែនដី​តំបន់ទ្រនាប់​នៃ​ដែន​ព្រៃ​លិច​ទឹក (​តំបន់​២)​ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​
- ប្រកាស​លេ​ខៈ ៤៥៨ ប្រក​.​កសក ស្តីពី ការកំណត់​ប្រភេទ​ឧបករណ៍​នេសាទ​គ្រួសារ​ដែល​អនុញ្ញាត​ឱ្យធ្វើ​នេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
-  ប្រកាស​លេ​ខៈ ៥៧១ ប្រក​.​កសក ស្តីពី វិធានការ​ការពារ​ប្រភេទ​ធនធាន​ជលផល​ដែល​កំពុង​រងគ្រោះ​។​

​ជាទី​បញ្ចប់ ក្រុមការងារ​បាន​សំណូមពរ ទៅកាន់​ប្រជាពលរដ្ឋ និង​សហគមន៍​នេសាទ ដែល​បានមក​ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​នេះ ជួយ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​រស់នៅក្នុង​សហគមន៍​៕