នាថ្ងៃអង្គារ ១កើត ខែភទ្របទ ដល់ថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ២៥៦៨ ត្រូវនឹងថ្ងៃទី ០៣ ខែកញ្ញា ដល់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៤ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប និងសិក្ខាកាមចំនួន ១៣ រូប ដែលបានឧបត្ថម្ភគាំទ្រដោយភាគី JICA (ភាគីជប៉ុន) ក្នុងការអញ្ជើញឱ្យទៅចូលរួម ដូចជា៖ ប្រទេសនេប៉ាល់, បង់ក្លាដែស, ហ្វីលីពីន, ស៊ូដង់ខាងត្បូង, ម៉ូរ៉ូកូ, ហ្វីស្សី, វៀតណាម, ស្រីលាំងការ, អេផ្ជ័រពីញ៉ា, កេនីញ៉ា, ស៊ូដង់, កុយបា និងសាធារណៈរដ្ឋដូមីនីកាន បានទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងធនធានទឹកជាក់ស្តែងសម្រាប់ដោះស្រាយបញ្ហាទឹក “Practical IWRM (Integrated Water Resources Management) for Solving Water Problems” ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសជប៉ុន ដើម្បីសិក្សាស្វែងយល់ពីការយល់ដឹង និងកសាងសមត្ថភាព ផ្នែកគ្រប់គ្រងធនធានទឹកចម្រុះ នៅក្នុងប្រទេសជប៉ុន និងតំបន់ផ្សេងៗពាក់ព័ន្ធវិស័យធនធានទឹក ។
១- គោលបំណង
- ផលប៉ះពាល់គុណភាពទឹកលើបរិស្ថាន ជីវចម្រុះ និងត្រួតពិនិត្យតាមដានការប្រែប្រួលគុណភាពទឹកលើដី និងទឹកក្រោមដី នៅតាមប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន និងប្រទេសជប៉ុន ។
- ការគ្រប់គ្រងធនធានទឹកនៅតាមទំនប់អាងទឹក និងប្រព័ន្ធស្រោចស្រពនៅតាមប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន និងប្រទេសជប៉ុន ពិសេសការចែករំលែកបទពិសោធន៍ និងដំណោះស្រាយរបស់សិក្ខាកាមក្នុងវគ្គសិក្សា ។
- ការវាយតម្លៃបឋម និងការសិក្សាស្រាវជ្រាវ ស្តីពីផលប៉ះពាល់វិស័យធនធានទឹក តាមរយៈការប្រែប្រួលអាកាសធាតុ និងការទាញយកប្រភពទិន្នន័យផ្សេងៗមកប្រើប្រាស់តាមរយៈផ្កាយរណប ព្រមទាំងផ្សែងពុលចេញពីរោងចក្រ និងការដុតព្រៃ ។
- ការចុះទស្សនៈកិច្ចនៅតាមបណ្តាលទំនប់ទឹក វារីអគ្គីសនី ប្រព័ន្ធស្រោចស្រព មន្ទីរពិសោធគុណភាពទឹក (ទឹកលើដី និងទឹកក្រោមដី) រោងចក្របន្សុទ្ធទឹកប្រៃ (ទឹកសមុទ្រ) រោងចក្រផលិតអាងស្តុកទឹកលូបង្គន់/លូទឹកទីក្រុង និងប្រតិកម្មទឹកកខ្វក់ចេញពីបង្គន់/ទីក្រុងទៅជាទឹកប្រើប្រាស់ប្រចាំថ្ងៃ (បរិស្ថានស្តង់ដារ) ។
- ការរៀបចំផែនការសកម្មភាព និងបទពិសោធន៍ផ្សេងៗនៅក្នុងវគ្គបណ្តុះបណ្តាល IWRM ។
២. លទ្ធផលសិក្សា៖
- វិធីសាស្ត្រដំណោះស្រាយបញ្ហាប្រឈម : ទឹកជំនន់ គ្រោះរាំងស្ងួន ការបំពុលបរិស្ថានទឹក គុណភាពទឹក ការគ្រប់គ្រង និងតាមដានវិស័យធនធានទឹក ការងារក្នុងស្ថាប័ន និងវិធីសាស្ត្រដោះស្រាយតាម IAS (Issues Analysis Sheet)។
- ប្រព័ន្ធចម្រោះទឹកស្អាត ដែលយកពីប្រភពទឹកលើដី ក្រោមដី និងទឹកសមុទ្រ ដើម្បីចែកចាយទៅទីក្រុងគីតាគ្យូស៊ូ និងតំបន់ផ្សេងៗប្រកបដោយចីរភាព (KitaKyusu city) ។
- គំនិតច្នៃប្រឌិតក្នុងការសន្សំសំចៃទឹកក្នុងទីក្រុង បរិស្ថានទន្លេក្នុងទីក្រុង និងច្បាប់ទន្លេ សកម្មភាពការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារបរិស្ថានផ្សែងពុល ទឹកទន្លេ និងទឹកលូបង្គន់/ទីក្រុង (បន្សុទ្ធមុនបញ្ចេញចោលជាសាធារណៈ (ចូលទន្លេ និងសមុទ្រ) ។
- ការយល់ដឹងពីទ្រឹស្តី, ការទស្សនកិច្ចលើទីតាំងសំណង់ទំនប់, រោងចក្រ, មន្ទីរពិសោធន៍ និងវប្បធម៌៖ (1)-Seaga Mizummonogatari-kan & Ishiibi, (2)-Chikugo Ozeki weir, (3)-Yamada weir, (4)-Koishiwaragawa dam, (5)-Monitoring well, (6)-Agriculture reservoir construction site, (7)-Fukuoka river information center, (8)-Water distribution control center, (9)-Water reclamation facilities និង (10)- Leakage inspection in Kitakyushu City ៕