កាលពីថ្ងៃពុធ ៨រោច ដល់ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៤ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារយេនឌ័ររបស់អាជ្ញាធរទន្លេសាប ចុះស្វែងយល់ពីការលើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាព យេនឌ័រលើការគ្រប់គ្រងធនធានធម្មជាតិ ស្ថិតនៅក្នុងឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ការចុះសិក្សានេះ ក្នុងគោលដៅ:
- ក្រុមការងារចុះជួបពិភាក្សាការងារពាក់ព័ន្ធយេនឌ័រជាមួយអាជ្ញាធរមូលដ្ឋានស្ថិតនៅឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ
- សម្ភាសន៍ពីការងារស្ត្រី។
សូមជម្រាបជូនថា: ក្រុមការងារបានចុះសិក្សាស្វែងយល់នេះ ផ្ដោតសំខាន់លើការលើកកម្ពស់ការយល់ដឹងយេនឌ័រជូនដល់អាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពយេនឌ័របន្ថែមពីអត្ថប្រយោជន៍ពីបឹងទន្លេសាប និងឱ្យមានការចូលរួមរបស់ស្ត្រីដោយមានសមត្ថភាព និងសមធម៌មិនរើសអើង ពាក់ព័ន្ធនឹងការងារគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប។សកម្មភាពនេះសិក្សាមានគោលបំណង:
- ចុះជួបជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធការងារយេនឌ័រពីតួនាទី និងភារកិច្ចក្នុងការពារធនធានធម្មជាតិ
- ពង្រឹងសមត្ថភាពយេនឌ័រពីការចូលរួមរបស់ស្ត្រី
- សិក្សាលើចំនួនប្រជាពលរដ្ឋ មុខរបរ និងចំនួនស្ត្រីយល់ដឹងពីសារៈប្រយោជន៍ និងអាស្រ័យផលពីធនធានធម្មជាតិរបស់បឹងទន្លេសាប៕