ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​សក្តានុពល​ធនធាន​រ៉ែ​ក្នុង​បឹង​ទន្លេសាប និង​តាម​អាង​ស្ទឹង​ទាំង ១១ នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តពោធិ៍សាត់​

​កាលពី​ថ្ងៃ​ពុធ ៨ រោច ដល់​ថ្ងៃ​សៅរ៍ ១១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​សក្តានុពល​ធនធាន​រ៉ែ​ក្នុង​បឹង​ទន្លេសាប និង​តាម​អាង​ស្ទឹង​ទាំង ១១ នៅ​តំបន់​បឹង​ទន្លេសាប ដោយ​ចុះ​សិក្សា​នៅតាម​ដងស្ទឹង​ពោធិ៍សាត់ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​កណ្ដៀង នៃ​ខេត្តពោធិ៍សាត់​។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើកា​រ​៖
- ចុះ​ជួប​ម្ចាស់​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​ផ្ទាល់​នៅ​ទីតាំង​បូម​ខ្សាច់​
- ចុះ​ពិនិត្យ​ស្ថានភាព​ស្ទឹង​ពោធិ៍សាត់​ផ្នែក​ខាងក្រោម ខាងលើ​ផ្លូវជាតិ និង​ទីតាំង​កំពុង​ទាញយក​ខ្សាច់​
- ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​បូម​ខ្សាច់ និង​បង្ហោះ Drone នៅតាម​ទីតាំង​សិក្សា ដើម្បី​ជាការ​ជំនួយ​លើ​រូបភាព​ផ្ទាល់ និង​រូបភាព​ផែនទី​។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​សក្តានុពល​ធនធាន​រ៉ែ​ក្នុង​បឹង​ទន្លេសាប និង​តាម​អាង​ស្ទឹង​ទាំង ១១ នៅ​តំបន់​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ដែល​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដូចខាងក្រោម​៖
- បន្ត​ប្រមូល និង​ចងក្រង​ព័ត៌មាន​ទិន្នន័យ​ធនធាន​រ៉ែ​ដែលមាន​ក្នុង​តំបន់​សិក្សា​
- សិក្សា​តាមដាន និង​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សេដ្ឋកិច្ចសង្គម ដែល​បង្កឡើង​ដោយ​សកម្មភាព​ដកហូត​ធនធាន​រ៉ែ​ក្នុង​តំបន់​សិក្សា​
- ធ្វើ​ផែនទី​ទីតាំង​ទាញយក​រ៉ែ នៅ​ស្ទឹង​ទាំង​១១ និង​តំបន់​ពាក់ព័ន្ធ​៕