នាថ្ងៃពុធ ១រោច ដល់ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោក ព្រហ្ម សុគំនិត អនុប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តដឹកនាំក្រុមការងារសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃការធ្វើអាជីវកម្មនេសាទ ស្ថិតនៅភូមិសាស្ត្រភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ការចុះសិក្សានេះ ក្រុមការងារស្រាវជ្រាវ បានធ្វើការជាមួយ ៖
១. ជួបសម្ភាសន៍ជាមួយអាជ្ញាធរដែនដី និងប្រជានេសាទ
២. ដឹងពីប្រភេទឧបករណ៍ដែលកំពុងធ្វើការនេសាទ
៣. ដឹងពីបរិមាណផលចាប់ ប្រភេទត្រី និងចរន្តទីផ្សារ ។
សូមជម្រាបជូនថា ៖ សកម្មភាពចុះសិក្សាតាមដានវាយតម្លៃការធ្វើអាជីវកម្មនេសាទ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- សិក្សាតាមដានបរិមាណនេសាទប្រចាំ របស់ប្រជានេសាទ និងភាពសម្បូរនៃត្រី
- សិក្សាចរន្តទីផ្សារនៃការធ្វើអាជីវកម្មនេសាទ
- សិក្សាបញ្ហាប្រឈម និងផលប៉ះពាល់នៃការធ្វើអាជីវកម្មនេសាទ៕