ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​លើ កាកសំណល់​ឧបករណ៍​នេសាទ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​

​នា​ថ្ងៃ​ចន្ទ ៧​កើត ដល់​ថ្ងៃ​សុក្រ ១១​កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ដល់​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០២៤ ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ កាកសំណល់​ឧបករណ៍​នេសាទ​នៅក្នុង​ភូមិ​បណ្ដែត​ទឹក​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​។ 

​ការសិក្សា របស់​ក្រុមការងារ​មាន​ដូចខាងក្រោម : 
១- ជួប​ជាមួយ​អាជ្ញាធរ​ដែនដី ពិភាក្សា​អំពី​ការ​ទុកដាក់​សំរាម​(​ឧបករណ៍​នេសាទ​) របស់​ប្រជាជន លើ​ភូមិ​បណ្ដែត​ទឹក​ចុង​ឃ្នៀ​ស​។​
២- ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ ពាក់ព័ន្ធ និង​ប្រើប្រាស់​ឧបករណ៍​នេសាទ តម្លៃ​ទិញ​ចូល អាយុកាល​ប្រើប្រាស់ និង​របៀប​គ្រប់គ្រង​កាកសំណល់​ឧបករណ៍​នេសាទ ក្រោយពេល​ផុត​អាយុកាល​ប្រើប្រាស់​។​
៣- ជួបពិភាក្សា​អាជីវករ​លក់ដូរ​ឧបករណ៍​នេសាទ​លើ​ភូមិ​បណ្ដែត​ទឹក ដឹង​ពី​តម្លៃ​ទីផ្សារ​ប្រភេទ​ឧបករណ៍​នីមួយៗ និង​ឧបករណ៍​ដែល​ពេញនិយម​ដូចជា បរ មង និង​អ៊ុយ ជាដើម​។ 

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាង​លើ​នេះ​ជា​លទ្ធផល​មានដូចជា​៖
១. ប្រជាជន​នៅ​តំបន់​ចុង​ឃ្នៀ​ស​ប្រកប​របរ​នេសាទ​ប្រមាណ​ជា ៦០% និង​ប្រកបរ​បរប​ម្រើសេវាកម្ម​ទេសចរណ៍ ៣០% ប្រកប​របរ​ផ្សេងៗ​ដូចជា លក់ដូរ កម្មករ ជាង​ជុស​ជុល មន្ត្រីរាជការ និង​ធ្វេ​ី​ស្រែ មាន​ប្រមាណ​ជា​១០%​។ 
២. ប្រភេទ​ឧបករណ៍​នេសាទ​ដែល​ប្រជា​នេសាទ ពេញនិយម​ប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន រួមមានៈ មង​រាយ​៦០% សៃ​យឺន ២០% មាន​(​កន្សុំ ស​ន្ទួ​ច លប​រ៉ាវ មង​អុស​ដៃ​)​។ 
៣. ក្រោយ​ផុត​អាយុកាល​ប្រើប្រាស់ ប្រភេទ​ឧបករណ៍​ដូចជា មង​រាយ ស​ន្ទួ​ច លប​រ៉ាវ ត្រូវបាន​បោះបង់ចោល​ទៅក្នុង​បឹង និង​ប្រមូលយក​មកវិញ​តែ​ប្រភេទ​ឧបករណ៍​ណា​ដែល​អាច​ជួសជុល​ប្រើប្រាស់​ឡើង​វិញ និង​អាច​ទាញយក​តម្លៃ​សេដ្ឋកិច្ច​បាន​ដូចជា​សៃ​យុ​ឺ​ន​ដែល​អាច​រុះ​យក​ដែក​លក់បាន ៥០០​រៀល​/១​គីឡូក្រាម​។​
សូមបញ្ជាក់ថា​សកម្មភាព​ខាង​លេ​ី​នេះ​មាន​គោលបំណង សិក្សា​វាយតម្លៃ​លើ​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​ប្រជា​នេសាទ​ពេញនិយម​ក្នុងការ​ប្រើប្រាស់​មានដូចជា ប្រភេទ​ឧបករណ៍​នេសាទ បរ មង និង​អ៊ុយ និង​សិក្សា​វាយតម្លៃ​លើ​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​ប្រជាជន​ប្រើប្រាស់ ជា​លក្ខណៈ​គ្រួសារ ។ សិក្សា​ពី​លំហូរ​នៃ​ផលប៉ះពាល់​បណ្ដាលមកពី​កាកសំណល់​ឧបករណ៍​នេសាទ​ទៅលើ​អេកូ​ស៊ី​ស្ទែ​ម​បឹង​រួម​ជាមួយនឹង​តម្លៃ​សេដ្ឋកិច្ច ទៅលើ​ប្រភេទ​ឧបករណ៍​នេសាទ​នីមួយៗ និង​រយៈពេល​នៃ​ការប្រើប្រាស់​៕