លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៅ​ខេត្តកំពង់ឆ្នាំង

​កាលពី​ថ្ងៃ​អង្គារ ៤​កើត ដល់​ថ្ងៃ​សៅរ៍ ៨​កើត ខែអាសាឍ ឆ្នាំរោង ឆស័ក​ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០២៤ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៃ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៤ មាន​ដូចខាងក្រោម​៖

១- គោលបំណង​សិក្សា :
- គ្រប់គ្រង​ស្ថិតិ​ផល​នេសាទ តាមបែប​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ​។​
- មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ជាម​តិ​ថ្នាក់ជាតិ ចំណាប់អារម្មណ៍​កំណត់​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព​។​
- មាន​ទិន្នន័យ​សម្រាប់ធ្វើ​ការប្រៀបធៀប​ទៅនឹង​លទ្ធផល​ពី​អតីតកាល​។​

២-​ការយក​ទិន្នន័យ (Data collection)
- អង្កេត​ចំនួន​ឧបករណ៍​សិប្បកម្ម​(Frame survey)
- យក​គំរូ​តាម​ប្រភេទ​ឧបករណ៍​នេសាទ​ជា​លក្ខណ​: (Random)
- យក​ទិន្នន័យ​ផ្សេងៗ ដូចជា ហ្វ្រេ​កង់​បណ្តោយ និង​បណ្តោយ​ទម្ងន់​ត្រី​(Conducting length frequency and length weight sampling)
- អង្កេត​ចំនួន​ឧបករណ៍​ចេញ​នេសាទ​(Surveying the number of active gears)
- អង្កេត​ចំនួន​ថ្ងៃ​ចេញ​នេសាទ (Surveying the number of active days)
- ប្រើ​កម្មវិធី (Microsoft Access) ​ដើម្បី​វិភាគ​ទិន្នន័យ​...

៣- តំបន់​គោលដៅ​ការសិក្សា​ខែកក្កដា​:
- ស្រុក​បរិបូរណ៍​: មាន​ឃុំ​ឆ្នុកទ្រូ ពន្លៃ ព្រះ គគីរ និង​ឃុំ​ត្រពាំង​ចាន់​។​
- ស្រុក​កំពង់លែង​: មាន​ឃុំ កំពង់​ហៅ ប្រឡាយ​មាស និង​ឃុំ​ផ្លូវ​ទូក​។​
- ក្រុង​កំពង់ឆ្នាំង​: មាន​សង្កាត់​ខ្សា​ម និង សង្កាត់​ផ្សារឆ្នាំង​។​

៤- លទ្ធផល​ការសិក្សា​សង្ខេប​:
- បាន​រកឃើញ​អ្នកនេសាទ​ជា​លក្ខណ​:​សិប្បកម្ម (Middle scale fisheries) ចំនួន ៦៧៥ គ្រួសារ ប្រើប្រាស់​ឧបករណ៍​នេសាទ ១៤ ប្រភេទ​ផ្សេងៗ​គ្នា​
- ផល​ចាប់​សរុប​: ៣៨៣.០១ តោន​
- ប្រភេទ​ត្រី​បូក​យោង ១៥០ ប្រភេទ​
- តម្លៃ​ផល​នេសាទ​សរុប​: ២,១០៦.៥៦ ​លាន​រៀល 
- តម្លៃ​ផល​នេសាទ​គិត​ជា​ដុល្លារ​ស្មើនឹង ៥១៣,៧៩៣.៩០ ដុល្លារ​សហរដ្ឋអាមេរិក (៤,១០០៛/១​ដុល្លារ​)
- តាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ឱ្យឃើញថា ការធ្វើ​នេសាទ​ហួស​កម្រិត (Over fishing) បានធ្វើឱ្យ​ផល​ស្តុក​ត្រី​ជាច្រើន​ប្រភេទ​មានការ​ថយចុះ​។ វា​ជា​ការពិតហើយ ប្រភេទ​ត្រី​ធំៗ​ដូចជា ត្រី​រាជ ត្រី​គល់ រាំង និង​ត្រី​ធំៗ​មួយចំនួនទៀត​ត្រូវបាន គេ​ជួបប្រទះ​យ៉ាងច្រើន​ក្នុង​អតីតកាល​។​
|- ក្រុម​ត្រី​ធំ​ដែល​គិត ជាទូទៅ​មាន​ហ្វ្រេ​កង់​បណ្តោយ ១២០ ស​.​ម (Maximum Lenght 120cm) ដែលមាន​ទម្ងន់ ១៧ គ​.​ក្រ (Maximum Weight 17kg) អាច​បន្ត​ពូជ​បាន​អាយុ​: ៤​ទៅ ៥​ឆ្នាំ (Maturity Stage 4-5 years) ដូចជា​ត្រី​រាជ (PangasiusHypothalamus) ​លែងឃើញ​មាន​ទៀតហើយ​។ ត្រី​គល់រាំង ឬ​ត្រី​កាហោ បាន​ជួប ៣-៤​ក្បាល តែ​បាន ថ្លឹង​វាស់វែង​១​ក្បាល មាន​ប្រវែង ១៥​ស​.​ម និង​ទម្ងន់ ១២០​ក្រាម​។ ត្រី​គល់រាំង និង​ត្រី រាជ Max.300cm (DoF), អម្បូរ​ត្រី​ប្រា​មួយចំនួន​កាន់តែ​តូច​ទៅៗ​។​
- ក្រុម​ត្រី​ទំហំ​មធ្យម (Maximum Lenght 65cm) និង​មាន​ទម្ងន់​ដល់ ៦.៥ គ​.​ក្រ ( Maximum Weight 6,500 g.)​ដូចជា​ត្រី ឆ្កោក​,​ព្រួល​/ ក្រឡង់​, គ្រុំ​, ក្អែក​, ព្រលូង​/​ច្រឡឹង​, តា នេ​ល​, កេស (Krytopterus apogon) ​ជាដើម ។ អាច​បន្ត​ពូជ​បាន​នៅ​អាយុ​ពី ២ ទៅ​៣​ឆ្នាំ មានការ​ថយចុះ​យ៉ាងខ្លាំង និង​មាន​ទំហំ​កាន់តែ​តូច​ទៅៗ​។​
- ក្រុម​ត្រី​ទំហំ​តូច​បាន​យក​ហ្វ្រេ​កង់​បណ្តោយ​វែង​បំផុត ៣១ ស​.​ម (Maximum Lenght) និង​មាន​ទម្ងន់ ៥០០​ក្រាម​ចុះ​ក្រាម (Maximum Weight) ដូចជា​ត្រី ស្លាត ច្រកែង កាហែ​ក្រហម ជាដើម ។​ល​។ (​យោង​: Tonle Sap Enviromental Management Project 2003) ។ ប៉ុន្តែ​បច្ចុប្បន្ន ត្រី​មាន​ទំហំ​កាន់តែ​តូច​ទៅៗ​បាន​ក្លាយជា​ត្រី​នុយ​មួយ​ភាគ​ធំ​ទៅហើយ ។​ល​។​
- បើ​យើង​សហការ​បើកផ្លូវ​មាត់ច្រក​ទន្លេ សាប ចូល​បឹង​ទន្លេសាប បាន​ទាន់ពេល វេលា មាន​ត្រី​រាប់ពាន់​តោន​ធ្វើចរាចរ​មិន មានការ​រំខាន​ចូល​ព្រៃ​លិច​ទឹក​ដើម្បី​រក កន្លែង​មាន​ចំណី​ពង​កូន​នោះ ត្រី​នឹងមាន ការចាប់ផ្តើម​កើនឡើង​ទាំង​បរិមាណ និង គុណភាព​បន្តិច​ម្តងៗ​ឡើងវិញ​។​ល​៕