នាថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ លោក យ៉ាន់ សំរិទ្ធិ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារបានបន្តចុះអនុវត្តន៍សកម្មភាពសម្របសម្រួល និងតាមដានទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សូមជម្រាបជូនថា ការបន្តចុះអនុវត្តន៍សកម្មភាពនេះ ក្រុមការងារបានជួបជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ដើម្បី ៖
- ជួបពិភាក្សាជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង
- ជួបពិភាក្សាជាមួយអាជ្ញាធរឃុំលង្វែក និងតំណាងអង្គភាពជំនាញពាក់ព័ន្ធ នៃរដ្ឋបាលស្រុកកំពង់ត្រឡាច
- ជួបពិភាក្សា និងប្រមូលទិន្នន័យ-ព័ត៌មានជាមួយសហគមន៍នេសាទភូមិវត្ត ។
សូមបញ្ជាក់ជូនថាៈ សកម្មភាពសម្របសម្រួល និងតាមដានទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហការល្អ រវាងស្ថាប័នជំនាញពាក់ព័ន្ធ និងការយល់ដឹងពីដំណើរការនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ធនធានធម្មជាតិ រួមទាំងការចែករំលែកនូវទិន្ន័យ-ព័ត៌មានទាន់ហេតុការណ៍ ដែលកើតមានឡើងក្នុងតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងវិធីសាស្ត្រក្នុងការដោះស្រាយវិវាទផលប្រយោជន៍ពីការទាញ យកធនធានធម្មជាតិ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ភាពជោគជ័យក្នុងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព ៕