ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់ GNSS Geomate GPS សម្រាប់​ការវាស់វែង កំណត់​និយាម​កា និង​ផលិត​ផែនទី​

​នា​ថ្ងៃ​សុក្រ ១៤​រោច​ដល់​ថ្ងៃ​សៅរ៍ ១​កើត ខែអាសាឍ​ល ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់ GNSS Geomate GPS សម្រាប់​ការវាស់វែង កំណត់​និយាម​កា និង​ផលិត​ផែនទី ដែល​ប្រព្រឹត្តទៅ​នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឧទ្ទេស​ដោយ​អ្នកជំនាញការ​ផ្នែក​វាស់វែង ពី​ក្រុមហ៊ុន Accurate Advance Suryvey និង​មាន​សិក្ខាកាម​ជាម​ន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ចូលរួម​ចំនួន ១៥ រូប ។ 

​សូមជម្រាបថា ការបណ្តុះបណ្តាល​នេះ ដើម្បី​លើក​កម្ពស់​សមត្ថភាព​មន្ត្រី​ជំនាញ​អាជ្ញាធរ​ទន្លេសាប​បន្ថែម ក្នុង​ការចុះពិនិត្យ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ចំណុច​និយាម​កា សហការ​រៀបចំ​ធ្វើផែនទី​បោះបង្គោល​កំណត់​ព្រំ គ្រប់គ្រង​តំបន់​ទន្លេសាប សំដៅ​ការពារ​ថែរក្សា​ធនធានធម្មជាតិ​បឹង​ទន្លេសាប​ឱ្យខាងតែបាន​ស្របតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានកំណត់​។ 

​ជា​លទ្ធផល​សិក្ខាកាម​ទទួលបាន :
- យល់ដឹង​ពី​របៀប​កំណត់​ឧបករណ៍ GNSS (equipment configuration)
- ការ​តម្លើង​ឧបករណ៍ ដែល​ពាក់ព័ន្ធ​សម្រាប់​ការវាស់វែង 
- ការថែរក្សា​ឧបករណ៍ និង​វិធានការ​សុវត្ថិភាព​ការងារ 
- អនុវត្ត​ដោយផ្ទាល់ ៕