លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី “​ការប្រែប្រួល​អាកាសធាតុ យេនឌ័រ និង​ភាព​ងាយ​រងគ្រោះ​” នៅ​សណ្ឋាគារ សាន់ និង​មូ​ន រាជធានី​ភ្នំពេញ​

​កាលពី​ថ្ងៃ​អង្គារ ១១​រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ ២០២៤ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី “​ការប្រែប្រួល​អាកាសធាតុ យេនឌ័រ និង​ភាព​ងាយ​រងគ្រោះ​” ដែលមាន​សមាជិក​ចូលរួម​សរុប​ចំនួន ៣៥ រូប ក្នុងនោះ​មាន​ស្ត្រី​ចំនួន ១៩​រូប​។ 

​គោលបំណង​នៃ​សិក្ខាសាលា​មាន​៖
១. ទិដ្ឋភាព​ទូទៅ​នៃ​បញ្ហា​យេនឌ័រ និង​ការប្រែប្រួល​អាកាសធាតុ 
២. ការបញ្ជ្រាប​យេនឌ័រ ទៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការប្រែប្រួល​អាកាសធាតុ​
៣. យុទ្ធសាស្ត្រ​ភាព​រួម​នៃ​យេនឌ័រ សម្រាប់​សកម្មភាព​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ 
៤. ការបញ្ជ្រាប​យេនឌ័រ ទៅក្នុង​យន្តការ​ហិរញ្ញប្បទាន​ការប្រែប្រួល​អាកាសធាតុ​៕