លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៅ​ខេត្តកំពង់ឆ្នាំង​

កាលពី​ថ្ងៃ​អង្គារ ៤​រោច ដល់​ថ្ងៃ​សៅរ៍ ៨ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០២៤ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៃ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៤ មាន​ដូចខាងក្រោម​:

១- គោលបំណង​សិក្សា :
- គ្រប់គ្រង​ស្ថិតិ​ផល​នេសាទ តាមបែប​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ​។​
- មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ជាម​តិ​ថ្នាក់ជាតិ ចំណាប់អារម្មណ៍​កំណត់​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​ឱ្យមាន​ប្រសិទ្ធិភាព និង​និរន្តរភាព​។​
- មាន​ទិន្នន័យ​សម្រាប់ធ្វើ​ការប្រៀបធៀប​ទៅនឹង​លទ្ធផល​ពី​អតីតកាល​។​

២-​ការយក​ទិន្នន័យ (Data collection)
- អង្កេត​ចំនួន​ឧបករណ៍​សិប្បកម្ម​(Frame survey)
- យក​គំរូ​តាម​ប្រភេទ​ឧបករណ៍​នេសាទ​ជា​លក្ខណ​: (Random)
- យក​ទិន្នន័យ​ផ្សេងៗ ដូចជា ហ្វ្រេ​កង់​បណ្តោយ និង​បណ្តោយ​ទម្ងន់​ត្រី​ (Conducting length frequency and length weight sampling)
- អង្កេត​ចំនួន​ឧបករណ៍​ចេញ​នេសាទ​ (Surveying the number of active gears)
- អង្កេត​ចំនួន​ថ្ងៃ​ចេញ​នេសាទ (Surveying the number of active days)
- ប្រើ​កម្មវិធី (Microsoft Access) ​ដើម្បី​វិភាគ​ទិន្នន័យ​...

៣- តំបន់​គោលដៅ​ការសិក្សា​ខែមិថុនា​:
- ស្រុក​កំពង់ត្រឡាច​: មាន​ឃុំ​កំពង់​ត្រ ឡា​ច អំពិល​ទឹក តា​ជេស លង្វែក និង ឃុំ​សែ​ប​
- ស្រុក​ជល​គី​រី​: មាន​ឃុំ​កោះ​ថ្កូវ ជលសារ ​កំពង់​អុស ព្រៃ​គ្រី  និង​ឃុំ​ពាម​ឆ្កោក​
- ស្រុក​រលាប្អៀរ​: មាន​ឃុំ​ទឹក​ហូត និង​ឃុំ​ស្វាយជ្រុំ​

៤- លទ្ធផល​ការសិក្សា​សង្ខេប​:
- បាន​រកឃើញ​អ្នកនេសាទ​ជា​លក្ខណ​:​សិប្បកម្ម (Middle scale fisheries) ចំនួន ៦៧៥ គ្រួសារ ប្រើប្រាស់​ឧបករណ៍​នេសាទ ១១ ប្រភេទ​ផ្សេងៗ​គ្នា​
- ផល​ចាប់​សរុប​: ៦៨.៦៨ តោន​
- ប្រភេទ​ត្រី​បូក​យោង ១៤៩ ប្រភេទ​
- តម្លៃ​ផល​នេសាទ​សរុប​: ៣៧៧.៧៧ ​លាន​រៀល 
- តម្លៃ​ផល​នេសាទ​គិត​ជា​ដុល្លារ​ស្មើនឹង ៩២,១៣១.៧១ ដុល្លា​សហរដ្ឋអាមេរិក   (៤,១០០៛/១​ដុល្លារ​)
- ខេត្តកំពង់ឆ្នាំង​គឺជា​ខេត្ត​មួយ​ដែល​សម្បូរ​ធនធាន​ត្រី និង​មាន​ផល​ចាប់​ច្រើនជាង​បណ្តា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប (MRC/DANIDA Project 1994-2003)

​ទំហំ​ត្រី ចែកចេញជា ៣ ក្រុម​គឺ​:
1- ក្រុម​ត្រី​ទំហំ​តូច (Group of Small size)
2- ក្រុម​ត្រី​ទំហំ​មធ្យម (Group of Medium size) និង​
3- ក្រុម​ត្រី​ទំហំ​ធំ ( Group of Big size)   
- ក្រុម​ត្រី​ទំហំ​តូច មាន​អាយុ ១​ឆ្នាំ​អាច បង្ករ​កំណើត​បាន (Maturity Stage 1 year) ដូចជា​ត្រី​ច្រកែង  ក្រុស បញ្ចុះ កំភ្លាញ  រៀល ជាដើម​។​ល​។ ប្រភេទ​ត្រី ក្រុម​ទំហំ​តូច​មួយចំនួន​ឃើញថា​នៅ​សម្បូរ​នៅឡើយ​។​
- ខេត្តកំពង់ឆ្នាំង មាន​ដែន​នេសាទ​ទឹក​ជ្រៅ ជា​ទន្លេសាប នៅ​សម្បូរ​ក្រុម​ត្រី​ទំហំ តូច​ជាច្រើន​ប្រភេទ​នៅឡើយ​។  ត្រូវធ្វើ​ចរាចរ​ពី​ទន្លេសាប ចូល​បឹង​ទន្លេសាប ចូល​តំបន់​ព្រៃ​លិច​ទឹក​ដើម្បី​រក​ចំណី​ពង កូន​តាម​រដូវ​កាល​។​
- ប៉ុន្តែ​ចរាចរ ត្រី គ្រប់​ប្រភេទ ពី​ទន្លេសាប ចូល​បឹង​ទន្លេសាប ដើម្បី​រក​កន្លែង ពង​កូន ត្រូវបាន​គេ​ស្ទាក់ចាប់​ជាច្រើន​ជាន់ ដោយ​ឧបករណ៍​នេសាទ​ទំនើប មាន​ប្រ សិទ្ធិ​ភាព ផ្ទុយ​ពី​ច្បាប់​/​ប្រកា​សលេខ​៤៥៨ ប្រក​.​កសក ចុះ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១២ បណ្តាលឱ្យ​ផល​ស្តុក​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​ល​៕