ថ្ងៃពុធ ៦កើត និងថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ និងលោក ខូវ វេងសុង ប្រធានការិយាល័យធនធានរ៉ែ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការវាយតម្លៃហេតុផលប៉ះពាល់យេនឌ័រ (GIA) នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្នុងខេត្តសៀមរាប ដែលសហការរៀបចំដោយអង្គការ Oxfam និងអង្គការ Fact ។
សិក្ខាសាលានេះគឺមានគោលបំណង ៖
- ដើម្បីបង្កើនការយល់ដឹងពីអ្នកចូលរួមទាក់ទងនឹងគោលការណ៍ និងសារៈសំខាន់ នៃការវាយតម្លៃផលប៉ះពាល់យេនឌ័រ (GIA) ក្នុងដំណើរការអភិវឌ្ឍនានា។
- ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការប្រើប្រាស់ឧបករណ៍ និងវិធីសាស្ត្រនានា ពាក់ព័ន្ធការប៉ាន់ប្រមាណផលប៉ះពាល់បរិស្ថាន (EIA) ដែលបានដោះស្រាយបញ្ហាយេនឌ័របានគ្រប់ជ្រុងជ្រោយ។
- ដើម្បីបង្កើនឱកាសនៃការសិក្សារៀនសូត្រ និងសហការ ក្នុងចំណោមសិក្ខាកាមពាក់ព័ន្ធ នៃការធ្វើឱ្យប្រសើរឡើងនូវការវិភាគបញ្ហាយេនឌ័រ និងការវាយតម្លៃក្នុងការសម្រេចចិត្ត និងការអនុវត្តគោលនយោបាយ៕