ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​បាតុភាព​រារាំង​ការដាំ​បង្គោលព្រំ​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​

​ថ្ងៃ​ពុធ ៦​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​បាតុភាព​រារាំង​ការដាំ​បង្គោលព្រំ​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមាន​ការអប់រំ​ផ្សព្វផ្សាយ និង​ពន្យល់ ណែនាំ​អំពី​ខ្លឹមសារ​ស្មារតី​អនុក្រឹត្យ​លេខ​១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១ និង​អនុក្រឹត្យ​លេខ ៨៣ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៣ និង​មាន​កិច្ចសហការ​ចូលរួម​ពី ឯកឧត្តម ឡោ ដា​វុ​ធ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម សឹម យ៉ា​រ៉ែ​ន អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក សុង ហុង អនុប្រធាន​រដ្ឋបាល​ជ​ល​ផល , មេធាវី​ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក សាន់ យូ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង អភិបាលរង​ស្រុក មេឃុំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត នាយក​ទីចាត់ការ​សាលាខេត្ត​ការិយាល័យ​ភូមិបាល​ស្រុក និង​តំណាង​ប្រជាពលរដ្ឋ ៕