ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ការងារបោះបង្គោលព្រំតំបន់៣ ក្នុងភូមិសាស្ត្រឃុំតាប៉ុន ស្រុកសង្កែ និងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វេីការណែនាំ ផ្សព្វផ្សាយ និងពន្យល់ អំពីខ្លឹមសារ ស្មារតីអនុក្រឹត្យលេខ៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមសហការពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងជាសមាជិកអាជ្ញាធរទន្លេសាប និងឯកឧត្តម យិន សុភី មេធាវីប្រចាំក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក មេឃុំ កងកម្លាំង ក្រុមការងារបច្ចេកទេស សហគមន៍ និងប្រជាពលរដ្ឋ ៕