លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការអង្កេត​ថ្នាក់ជាតិ​លើ​យេនឌ័រ និង​បរិស្ថាន​នៅ​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា

​នា​ថ្ងៃ​ចន្ទ ១២ រោច ខែ​ពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៤ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការអង្កេត​ថ្នាក់ជាតិ​លើ​យេនឌ័រ និង​បរិស្ថាន​នៅ​កម្ពុជា​។​

១. គោលបំណង​៖
- ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​អ្នកប្រើប្រាស់ និង​អ្នក​ផលិត​ទិន្នន័យ​ឆ្លើយតប​បញ្ហា​សមភាព​យេនឌ័រ​
- កំណត់​អំពី​តម្រូវការ​ទិន្នន័យ​សំខាន់ៗ​ស្របតាម​គោលនយោបាយ​គន្លឹះ​បំពេញ​ឱ្យ​ផែន ការ​មេ ស្ដីពី​យេនឌ័រ និង​ការប្រែប្រួល​អាកាសធាតុ ផែនការ​សកម្ម​ភាពជា​តិ​ស្ដីពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​
- កំណត់​អំពី​តម្រូវការ​ទិន្នន័យ​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ IV ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ស្ដីពី​សេដ្ឋកិច្ច​
- ដើម្បី​ពិនិត្យមើល​កម្រង​សំណួរ​អង្កេត​លើ​យេនឌ័រ និង​បរិស្ថាន​គំរូ​ដែល​នឹង​ប្រើប្រាស់​អង្កេត​លើ​យេនឌ័រ និង​បរិស្ថាន​នៅ​កម្ពុជា ការកំណត់​ពី​ប្រធានបទ​អាទិភាព​
- ដើម្បី​រៀបចំ​ជំហាន​បន្ទាប់​ជំរុញ​ការប្រើប្រាស់​ទិន្នន័យ​យេនឌ័រ និង​បរិស្ថាន​នៅ​កម្ពុជា និង​ពិភាក្សា​អំពី​របៀប​ទាញយក​ទិន្នន័យ​ដែល​បាន​ពី​ការអង្កេត​លើ​យេនឌ័រ និង​បរិស្ថាន​។​

២. លទ្ធផល​៖
- បាន​ពិភាក្សា​ពី​តម្រូវការ​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា​
- បានកំណត់​ពី​អាទិភាព​នៃ​ការប្រមូល​ទិន្នន័យ​នៅក្នុង​បរិបទ​យេនឌ័រ និង​បរិស្ថាន រួមទាំង​ការប្រែប្រួល​អាកាសធាតុ​
- បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​សំណួរ​នានា​នៅក្នុង​ប្រធានបទ​ដែល​គួរ​ចាត់ទុក​អាទិភាព​ការអង្កេត​យេនឌ័រ និង​បរិស្ថាន​
- បានរៀបចំ​ដាក់ចេញ​នៅ​ជំហាន​បន្តបន្ទាប់​ជម្រុញ​ការប្រើប្រាស់​ទិន្នន័យ​យេនឌ័រ និង​បរិស្ថាន​នៅ​កម្ពុជា​
-បាន​ពិភាក្សា​អំពី​របៀប​យក​ទិន្នន័យ​ដែល​បាន​ពី​ការអង្កេត​យេនឌ័រ​សម្រាប់ធ្វើ​ការសម្រេច​ចិត្ត​ផ្អែកលើ​ភស្តុតាង និង​ធ្វើការ​តាមដាន​គោលនយោបាយ​យេនឌ័រ អាកាសធាតុ ឬ​បរិស្ថាន​ដែល​កំពុង​អនុវត្ត​៕