នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារយេនឌ័រ បានចុះអនុវត្តសកម្មភាព ស្តីពីការចុះសិក្សាស្វែងយល់ពីការយល់ដឹងយេនឌ័រឱ្យស្គាល់អត្ថប្រយោជន៍ពីធនធានធម្មជាតិ នៅតំបន់បឹងទន្លេសាប ស្ថិតនៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
១. គោលបំណង៖
- ជួបអាជ្ញាធរមូលដ្ឋាន ប្រមូលព័ត៌មាន-ទិន្នន័យពាក់ព័ន្ធយេនឌ័រ
- ជួប និងពិភាក្សាពីតួនាទី ភារកិច្ចរបស់ស្ត្រី និងបុរស និងបញ្ហាយេនឌ័រពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងការគ្រប់គ្រងធនធានធម្មជាតិ
- សិក្សាពីការយល់ដឹងក្នុងការចូលរួមរបស់យេនឌ័រលើគ្រប់គ្រង ការពារធនធានធម្មជាតិ នៅក្នុងតំបន់ជុំវិញបឹង ទន្លេសាប
- សិក្សាលើចំនួនស្ត្រី និងបុរសយល់ដឹងពីសារៈប្រយោជន៍ធនធានធម្មជាតិ និងការអាស្រ័យផលនៅរបស់បឹងទន្លេសាប
- សម្ភាសន៍ក្រុមប្រឹក្សាឃុំទទួលបន្ទុកការរងារស្ត្រី។
២. លទ្ធផល៖
- បានបញ្ជ្រាប និងពង្រឹងការយល់ដឹងពីយេនឌ័រ ជូនដល់អាជ្ញាធរមូលដ្ឋាន
- បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនដល់អាជ្ញាធរមូលដ្ឋាន
- បានបង្កើនស្មារតីឱ្យស្ត្រីចូលរួម និងមានការសម្រេចចិត្តក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប។
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាពីការយល់ដឹង និងការកសាងសមត្ថភាពយេនឌ័រលើការគ្រប់គ្រងធនធានធម្មជាតិ មានគោលបំណងឱ្យស្ត្រី និងបុរស មានការចូលរួម និងឱ្យយល់ដឹងពីសារៈប្រយោជន៍ពីធនធនធម្មជាតិក្នុងតំបន់ជុំវិញបឹងទន្លេសាបប្រកបដោយនិរន្តរភាព៕