កាលពីថ្ងៃចន្ទ ៥ រោច ដល់ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវវាយតម្លៃផលចាប់ នៃធនធានត្រី នៃផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០២៤ មានដូចខាងក្រោម:
១- គោលបំណងសិក្សា :
- គ្រប់គ្រងស្ថិតិផលនេសាទ តាមបែបវិទ្យាសាស្ត្រ ដែលបានចូលរួមក្នុងវិស័យសេដ្ឋកិច្ចជាតិ។
- មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ក្នុងការចូលរួមជាមតិថ្នាក់ជាតិ ចំណាប់អារម្មណ៍កំណត់គោលនយោបាយក្នុងការគ្រប់គ្រងវិស័យជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
- មានទិន្នន័យសម្រាប់ធ្វើការប្រៀបធៀបទៅនឹងលទ្ធផលពីអតីតកាល។
២-ការយកទិន្នន័យ (Data collection)
- អង្កេតចំនួនឧបករណ៍សិប្បកម្ម(Frame survey)
- យកគំរូតាមប្រភេទឧបករណ៍នេសាទជាលក្ខណ: (Random)
- យកទិន្នន័យ ហ្វ្រេកង់បណ្តោយ និងបណ្តោយទម្ងន់ របស់ត្រីគ្រប់ប្រភេទដែលបានរកឃើញ
- អង្កេតឧបករណ៍ចេញនេសាទតាមខែ
- អង្កេតចំនួនថ្ងៃចេញនេសាទតាមខែ និង
- ប្រើប្រាស់កម្មវិធី (Microsoft Access) ដើម្បីវិភាគទិន្នន័យ...
៣- តំបន់គោលដៅនៃការសិក្សា:
- ស្រុកកំពង់ត្រឡាច: មានឃុំកំពង់ត្រឡាច លង្វែក តាជេស អំពិលទឹក និងឃុំសែប
- ស្រុកជលគីរី: មានឃុំកោះថ្កូវ ជលសា ព្រៃគ្រី កំពង់អុស និងឃុំពាមឆ្កោក
- ស្រុករលាប្អៀរ: មានឃុំទឹកហូត ឃុំគោកបន្ទាយ និងឃុំស្វាយជ្រុំ។
៤- លទ្ធផលការសិក្សាសង្ខេប:
- បានរកឃើញអ្នកនេសាទជាលក្ខណ:សិប្បកម្ម (Middle scale fisheries)ចំនួន ៨៥០ គ្រួសារ ប្រើប្រាស់ឧបករណ៍នេសាទ ១១ ប្រភេទផ្សេងៗគ្នា
- ផលចាប់សរុប: ៩២.៥១ តោន
- ប្រភេទត្រីបូកយោង ១៤៨ ប្រភេទ
- តម្លៃផលនេសាទសរុប: ៥០៨.៨១ លានរៀល ស្មើនឹង ១២៤,០៩៨.៧៨ ដុល្លារសហរដ្ឋអាមេរិក(៤,១០០៛/១ដុល្លារ)
៥- អនុសាសន៍
- អាជ្ញាធរទន្លេសាប គួរមានកម្មវិធីប្រជុំជាមួយអាជ្ញាធរដែនដីដើម្បីឱ្យពួកគាត់ជាសមត្ថកិច្ចមានវិធានការទប់ស្កាត់ឱ្យបានមុនការកាប់ព្រៃលិចទឹកនៅរដូវទឹកឡើង ធ្វើជាសម្រាស់សម្រាប់ដាក់ចាប់ត្រីនៅរដូវសម្រកនាឆ្នាំក្រោយ។ តាមធម្មតាប្រជាជនពួកគាត់មិនដែលហ៊ានប្រព្រឹត្តដោយឯកចិត្តនោះទេ៕