ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងលោក ខូវ វេងសុង ប្រធានការិយាល័យធនធានរ៉ែ នៃនាយកដ្ឋានធនធានធម្មជាតិ រួមជាមួយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការពិនិត្យទីតាំងស្នើសុំ បូមស្តារខ្សាច់កកដុះតាមដងស្ទឹងពោធិ៍សាត់ ផ្នែកខាងក្រោម ស្ថិតក្នុងភូមិសាស្ត្រភូមិតាម៉ៅ និងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
សកម្មភាពចុះនេះគឺមានគោលបំណង ៖
- ពិនិត្យមើលទីតាំងជាក់ស្តែង និងស្ថានភាពស្ទឹង
- ផលប៉ះពាល់ដែលអាចកើតមានឡើងនៅក្នុងតំបន់៣ និងព្រៃលិចទឹក រួមទាំងធនធានជីវចម្រុះដ៏ទៃទៀត៕