លោក លឹម ហេង អនុប្រធាននាយកដ្ឋាន នីតិកម្ម ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​អនុវត្តន៍​សកម្មភាព ទិដ្ឋភាព​នៃ​ធនធានធម្មជាតិ បរិស្ថាន និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទន្លេសាប ពី​សារៈសំខាន់​នៃ​ព្រៃ​លិច​ទឹក ខេត្តកំពង់ធំ​

​នា​ថ្ងៃ​ចន្ទ ៥ រោច ដល់​ថ្ងៃ​សុក្រ ៩ រោច ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៤ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន នីតិកម្ម ផ្សព្វផ្សាយ​ដឹកនាំ​ក្រុមការងារ​ចុះ​អនុវត្តន៍​សកម្មភាព ទិដ្ឋភាព​នៃ​ធនធានធម្មជាតិ បរិស្ថាន និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទន្លេសាប ពី​សារៈសំខាន់​នៃ​ព្រៃ​លិច​ទឹក  ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ ខេត្តកំពង់ធំ​។​

​សកម្មភាព​នេះ​បានធ្វើ​លើ​ការជួប​សម្ភាសន៍​ជាមួយ​៖ 
-​អាជ្ញាធរ​ដែនដី 
-​ប្រជាពលរដ្ឋ 
-​គ្រូបង្រៀន និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​។​

​ជាមួយនឹង​ការចុះអនុវត្ត​សកម្មភាព​នេះ ជា​លទ្ធផល​ឃើញថា ៖
- ប្រមូល​ព័ត៌មាន​ពី​អ្នកពាក់ព័ន្ធ ស្តីពី សារៈសំខាន់​ព្រៃ​លិច និង​កិច្ចការពារ​
- ប្រមូល​ផ្តិត​យក​ទិដ្ឋភាព​ទីតាំង​ភូមិសាស្ត្រ  ព្រៃ​លិច​ទឹក និង​សកម្មភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​ដើម្បី​ផលិត​ជា​កម្រង​វីដេអូ​បែបបទ​យកការណ៍ ទិដ្ឋភាព​នៃ​ធនធានធម្មជាតិ បរិស្ថាន និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទន្លេសាប ពី​សារៈសំខាន់​នៃ​ព្រៃ​លិច​ទឹក​។​

​សូម​ជម្រាបជូន​ថា ការចុះអនុវត្ត​សកម្មភាព ទិដ្ឋភាព​នៃ​ធនធានធម្មជាតិ បរិស្ថាន និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ទន្លេសាប​។ 
សកម្មភាព​ខាងលើនេះ មាន​គោលបំណង​:
-​បង្ហាញ​ពី​ទិដ្ឋភាព​សក្តានុពល​ធនធានធម្មជាតិ និង​ការការពារ​បរិស្ថាន​
-​សម្រាប់ធ្វើ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដល់​អ្នកពាក់ព័ន្ធ​ចូលរួម​ថែរក្សា ការការពារ​ធនធាន​ធម្មជាតិ​
-​សម្រាប់​ទុកជា​ឯកសារ​ក្នុង Server របស់​អាជ្ញាធរ​ទន្លេសាប ៕