រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងលោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ស្តីពី "ស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អាងបឹងទន្លេសាប និងតំបន់ទេសភាពសៀមរាប/គូលេន"។
សិក្ខាសាលានេះមានគោលបំណង៖
- សិក្សា និងប្រមូលព័ត៌មាន ទិន្នន័យសំខាន់ៗដែលជាធាតុចូលសម្រាប់រៀបចំគម្រោងឱ្យបានត្រឹមត្រូវ និងមានសុក្រឹតភាព
- ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន និងសហគមន៍មូលដ្ឋានក្នុងតំបន់គោលដៅ
- ពិនិត្យ និងផ្តល់សុពលភាព លើការរៀបចំអនុម័ត ឯកសារគម្រោង ដើម្បីដាក់ជូនទៅកម្មវិធីបរិស្ថានសកលនៅក្នុងខែមិថុនា ឆ្នាំ២០២៤ សម្រាប់ពិនិត្យ និងសម្រេចជាផ្លូវការ ដើម្បីធ្វើឱ្យគម្រោងមានលទ្ធភាពអនុវត្តពេញលេញនៅដើមខែមករា ឆ្នាំ២០២៥ ខាងមុខ៕