ដោយទទួលបានការចាត់តាំង និងណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប តាមរយៈការគាំទ្រពីដៃគូអភិវឌ្ឍន៍ធនាគារពិភពលោក ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប រួមជាមួយថ្នាក់ដឹកនាំមួយចំនួនរបស់ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ដើម្បីចូលរួមវេទិកាទឹកពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ នៅទីក្រុង បាលី ប្រទេសឥណ្ឌូនេស៊ី ។
សូមបញ្ជាក់ថា នាឱកាសនៃការអញ្ជើញទៅចូលរួមវេទិកាទឹកពិភពលោក ឯកឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប ក៏បានអម ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរទន្លេសាប ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងជំនួបពិភាក្សាការងារជាមួយដៃគូរអភិវឌ្ឍន៍ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ផងដែរ ។
សូមជម្រាបផងដែរថា វេទិកាទឹកពិភពលោក គឺវេទិកាតែមួយគត់ ដែលសហគមន៍ទឹក និងអ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ អាចបង្កើនកិច្ចសហការ និងវឌ្ឍនភាពការងាររយៈពេលវែង អំពីបញ្ហាប្រឈមទឹកសាកល ។ វេទិកានេះសោត ក៏បានប្រមូលផ្តុំអ្នកចូលរួមជាច្រើនមកពីគ្រប់កម្រិត និងតំបន់ រួមជាមួយអ្នកនយោបាយ ស្ថាប័នពហុភាគី សង្គមស៊ីវិល និងវិស័យឯកជន…៕