ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​បច្ចេកទេស បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពាក់​ព​ន្ធ័​នឹង​ការស្នើសុំ​ជួយ​ស្តារ​ខ្សាច់​កក់​ដុះ តាម​ដងស្ទឹង​ពោធិ៍សាត់ ផ្នែក​ខាងក្រោម ចំនួន ០២ ទីតាំង​ក្នុង​មូលដ្ឋាន ឃុំ

​នា​ថ្ងៃ​ចន្ទ ៦​រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម ជា សុខ​នី  អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ប​ចេ្ច​ក​ទេស បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ជួយ​ស្តារ​ខ្សាច់​កក់​ដុះ តាម​ដងស្ទឹង​ពោធិ៍សាត់ ផ្នែក​ខាងក្រោម ចំនួន ០២ ទីតាំង ស្ថិតក្នុង​មូលដ្ឋាន ឃុំ​កញ្ជរ  ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ នា​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល ។ 

​ទីតាំង​ដែល​ត្រូវធ្វើ​ការស្នើសុំ​ស្តារ​មាន​ដូចខាងក្រោម ៖
- ទីតាំង​ទី ១: ចាប់ពី​ចំណុច​បង្ហៀរ ភូមិ​តា​ម៉ៅ ដល់​តំបន់​តា​ចាន់ ជាប់​បឹង​ទន្លេសាប មាន​ចម្ងាយ​ប្រមាណ ១៨ គីឡូម៉ែត្រ​
- ទីតាំង​ទី ២: ពី​ចំណុច​ទំនប់​បង្ហៀរ ភូមិ​ផ្លូវ​លួង ដល់​តំបន់​ស្ទឹង​ឈូរ មាន​ចម្ងាយ​ប្រមាណ ០៧ គីឡូម៉ែត្រ​។​

​កិច្ចប្រជុំ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​រ៉ែ និង​ថាមពល  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  ក្រសួងបរិស្ថាន  ក្រសួង​ធនធានទឹក និង​ឧតុនិយម និង អាជ្ញាធរ​ទន្លេសាប​។ បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​ពី​តំណាង​ក្រសួង​រ៉ែ និង​ថាមពល ទីតាំង​ដែល​ស្នើសុំ​ស្តារ​នេះ មួយផ្នែក​ស្ថិតក្នុង​តំបន់​៣ នៃ​បឹង​ទន្លេសាប ដែលជា​តំបន់ហាមឃាត់ ។  អង្គប្រជុំ​បានសម្រេច​ឯកភាពគ្នា ចាត់​អ្នកបច្ចេកទេស របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ធ្វើការ​សិក្សា​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន មុននឹង​អនុញ្ញាតឱ្យ​ធ្វើការ​បូម​ស្តារ​៕