កាលពីថ្ងៃអង្គារ ១៥ កើត ដល់ថ្ងៃសៅរ៍ ៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវវាយតម្លៃផលចាប់ នៃធនធានត្រី នៃផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០២៤ របស់ អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបក្នុងគោលបំណង:
- គ្រប់គ្រងស្ថិតិផលនេសាទ តាមបែបវិទ្យាសាស្ត្រ ដែលបានចូលរួមក្នុងវិស័យសេដ្ឋកិច្ចជាតិ
- មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ក្នុងការចូលរួមជាមតិថ្នាក់ជាតិ ចំណាប់អារម្មណ៍កំណត់គោលនយោបាយក្នុងការគ្រប់គ្រងវិស័យជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព
- មានទិន្នន័យសម្រាប់ធ្វើការប្រៀបធៀបទៅនឹងលទ្ធផលពីអតីតកាល។
២-ការយកទិន្នន័យ (Data collection)
- អង្កេតចំនួនឧបករណ៍សិប្បកម្ម(Frame survey)
- យកគំរូតាមប្រភេទឧបករណ៍នេសាទជាលក្ខណ: (Random)
- យកទិន្នន័យ ហ្វ្រេកង់បណ្តោយ និងបណ្តោយទម្ងន់ របស់ត្រីគ្រប់ប្រភេទដែលបានរកឃើញ
- អង្កេតឧបករណ៍ចេញនេសាទតាមខែ
- អង្កេតចំនួនថ្ងៃចេញនេសាទតាមខែ និង
- ប្រើប្រាស់កម្មវិធី (MicrosoftAccess) ដើម្បីវិភាគទិន្នន័យ...។
៣- តំបន់គោលដៅនៃការសិក្សា:
- ស្រុកកំពង់ត្រឡាច: មានឃុំកំពង់ត្រឡាច លង្វែក តាជេស អំពិលទឹក និងឃុំសែប
- ស្រុកជលគីរី: មានឃុំកោះថ្កូវ ជលសា ព្រៃគ្រី កំពង់អុស និងឃុំពាមឆ្កោក
- ស្រុករលាប្អៀរ: មានឃុំទឹកហូត ឃុំគោកបន្ទាយ និងឃុំស្វាយជ្រុំ។
៤- លទ្ធផលសិក្សាសង្ខេប:
- នៅតំបន់ ស្រុកកំពង់ត្រឡាច ស្រុកជលគីរី និងស្រុករលាប្អៀរ ខែមេសា ឆ្នាំ២០២៤
- បានរកឃើញអ្នកនេសាទជាលក្ខណ:សិប្បកម្ម (Middle scale fisheries)និងសម្រាប់ (Brush park) ចំនួន ១,១៨៩ គ្រួសារ ប្រើប្រាស់ឧបករណ៍នេសាទ ១១ ប្រភេទផ្សេងៗគ្នា
- ផលចាប់សរុប: ៦០៣.៧៣ តោន
- ប្រភេទត្រីបូកយោង ១៤២ ប្រភេទ
- តម្លៃផលនេសាទសរុប: ៣,៣២០.៥២លានរៀល
- ស្មើនឹង ៨០៩,៨៨១.៧១ ដុល្លាសហរដ្ឋអាមេរិក (៤,១០០៛/១ដុល្លា)។
៤-អនុសាសន៍សម្រាប់ ធ្វើឱ្យត្រី ឬ វារីសត្វកុំ ជាឧបករណ៍ហាមឃាត់ដាច់ខាត(ច្បាប់ជលផល)។ តែត្រូវបានគេប្រើឧបករណ៍នេសាទហ៊ុមព័ទ្ធចាប់យកត្រី ជាពិសេសពេលយប់ក្នងខែមេសា ជាច្រើនករណី និងជារៀងរាល់ឆ្នាំផងដែរ៕