ក្រុមការងាររបស់អាជ្ញាធរទន្លេសាប ក្រោមការដឹកនាំ របស់សាស្ត្រាចារ្យ លឹម ពុយ បានចុះចាប់ផ្តើមធ្វើការសិក្សា ចាប់តាំងពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៤ លើធនធានត្រីនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធសំខាន់ៗដូចជា តំបន់ផាត់សណ្តាយ-ឆ្នុកទ្រូ តំបន់កំពង់លួង-កំពង់ប្រាក់(ភូមិកោះក្អែក) តំបន់ពាមបាង-បឹងទន្លេឆ្មា តំបន់កំពង់ភ្លុក, ឡូត៍អភិរក្សនៅខេត្តសៀមរាប និងតំបន់ព្រែកទាល់នៅខេត្តបាត់ដំបង ។ ការសិក្សានេះ បានផ្តោតជាពិសេស លើរបបជលសាស្ត្រ លំនៅដ្ឋានដែលជាទីជម្រករបស់ធនធានត្រី និងផលចាប់តាមប្រភេទឧបករណ៍ជាលក្ខណៈគ្រួសារ និងសិប្បកម្ម។