អាជ្ញាធរ ខេត្ដ​ព្រះវិហារ បើក​វេទិកា សាធារណៈ ជួប​ជាមួយ​មន្ដ្រីរាជការ កម្លាំង ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ នៅ​ស្រុក​ជាំក្សាន្ដ ៖

​ឯកឧត្តម អ៊ឹង គឹម​លាង អគ្គលេខាធិការរង អ​.​ទ​.​ស និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល បាន​ចុះ​ជំរុញ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ និង​វេទិកាសាធារណៈ​របស់​ក្រសួង​ដោយមាន​ការ អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ បាន​ចូលរួម​បើក​វេទិកាសាធារណៈ តាមរយៈ​ការជួប​ជាមួយ​មន្ត្រីរាជការ​ថ្នាក់ ស្រុក​/​ឃុំ​/​ភូមិ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ នៅ​ឃុំ​ចំនួន ២ នៃ​ស្រុក​ជាំ​ក្សាន្ត គឺ​ឃុំ​ជាំ​ក្សាន្ត និង​ឃុំ​ទឹក​ក្រហម និង​នៅ​ស្រុក​គូលែន និង​ខេត្តព្រះវិហារ នៅ​ថ្ងៃទី 19-20 ខែ មីនា ឆ្នាំ​2014 ។ ការរៀបចំ​វេ​ទិសា​ធា​រណៈ​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុខា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ អភិបាល​ព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា និង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ពិនិត្យ និង​ដោះស្រាយ​លើ​បញ្ហា​ផ្សេងៗ ដែល​កើតមាន ការ​ថ្នាំងថ្នាក់​នានា ដែល​បាន និង​កំពុង​កើតឡើង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នាពេល​បច្ចុប្បន្ន ។​