ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​ផ្ទៃដី​ស្រែប្រាំង​

​កាលពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០១៤​កន្លងទៅនេះ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់ អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ​ឯកឧត្តម​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប រួម​ជាមួយនឹង​ប្រធាន​មន្ទីរ  ធនធានទឹក និង​ឧតុនិយម ខេត្តសៀមរាប បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​ផ្ទៃដី​ស្រែប្រាំង ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ក្នុង​តំបន់ ២ និង​តំបន់ ៣ ក្នុង​ទីតាំង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប និង​បាន​បន្តសកម្មភាព​ចុះ​ពិនិត្យ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​រុក​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក និង​បទល្មើស​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​បង្ក​ផលប៉ះពាល់​មកលើ​ជីវចម្រុះ និង​ការបំពុល​បរិស្ថាន​ក្នុង​បឹង​ទន្លេសាប ស្ថិតនៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​