នាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ មន្ត្រីបច្ចេកទេសនាយកដ្ឋានធនធានធម្មជាតិ និងនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ក្រោមឱវាទអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម និងឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ បានចុះសិក្សាពីស្ថានភាពរបបទឹកទន្លេតាមគន្លងឡូត៍ដាយមួយចំនួនតាមដងទន្លេសាប មុនពេលដំណើរការពេញលេញនូវការធ្វើអាជីវកម្មឡូត៍ដាយ នៅក្នុងរដូវបើកការនេសាទ ២០២៣ ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ។ ជារួម លទ្ធផលនៃការចុះវាស់កម្រិតទឹករបស់ក្រុមការងារពិនិត្យឃើញថា ទីតាំងមាត់ដាយលេខ ១៥E មានកម្ពស់ទឹក ២២.២ម៉ែត្រ ល្បឿនទឹក ០.៧៣ ម៉ែត្រ/វិនាទី Ph ៥.៩ និងសីតុណ្ហភាព ៣០ អង្សាសេ រីឯទីតាំងមាត់ដាយ ១៥A មានកម្ពស់ទឹក ១៤.២ម៉ែត្រ ល្បឿនទឹក ០.៥៣ ម៉ែត្រ/វិនាទី Ph ៥.៩ និងសីតុណ្ហភាព ៣០ អង្សាសេ ។
……..បើតាមការសង្កេត និងបទពិសោធន៍ រួមជាមួយការដាក់ឧបករណ៍នេសាទចាប់ត្រីសាកល្បង (តាមកិច្ចសម្ភាសម្ចាស់ដាយ) ឆ្នាំនេះបរិមាណត្រី នឹងអាចទទួលបានទិន្នផលច្រើនជាងឆ្នាំកន្លងទៅ ពិសេសត្រីក្រឡង់ និងបង្កងមានច្រើនជាងឆ្នាំមុន……….។