លោក ជួង សុវណ្ណ​គី​រី អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ ដឹកនាំ​មន្ត្រី​បច្ចេកទេស របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ការធ្វើ​អាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ នៅ​ខេត្តប

​នៅ​ថ្ងៃ​សុក្រ ៦​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២០​ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ជួង សុវណ្ណ​គី​រី អនុប្រធាន​ការិយាល័យ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ការធ្វើ​អាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ នៅ​ឃុំ​ព្រែ​កន​រិ​ន្ធ និង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។​

​ការសិក្សា​នេះ ក្រុមការងារ​បាន ៖
១. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី 
២. ជួប​សម្ភាសន៍​ជាមួយ​អ្នកនេសាទ និង​អាជីវក​រលើ​ការធ្វើ​អាជីវកម្ម​លើ​សិប្បីសត្វ និង​ឧរង្គសត្វ លើ​ប្រភេទ លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក​
៣. ការតាមដាន ពិនិត្យ វាស់​ប្រវែង កត់ត្រា​ទម្ងន់ តម្លៃ នៅតាម​ទីតាំង​អាជីវកម្ម​នីមួយៗ​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ បាន​បន្ត​ចុះ​សិក្សា​លើ​ការធ្វើ​អាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១. ការធ្វើ​អាជីវកម្ម​លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តេ​ី​ក មាន​ចំនួន ៤​ទីតាំង ស្ថិតក្នុង​ឃុំ​កោះ​ជី​វាំង  ឈ្មួញ​ប្រមូល​ទិញ និង​នាំ​យកទៅលក់​បន្ត​នៅ​ច្រក​មេ​ជ្រៃ និង​ច្រក​ចុង​ឃ្នៀ​ស ខេត្តសៀមរាប ។​
​ទី​២. បរិមាណ​ការធ្វើ​អាជីវកម្ម លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក បាន​ថយចុះ តែ​តម្លៃ​ថ្លៃ បើ​ធៀប​ទៅនឹង​ឆ្នាំមុន នៅក្នុង​រដូវ​បើក​នេសាទ​ដូចគ្នា​។​
​ទី​៣. គ្មាន​សកម្មភាព​ធ្វើ​អាជីវកម្ម​លៀស​សម្រាប់​ចំណី​សត្វ នៅក្នុង​តំបន់​ឃុំ​ព្រែក​នរិន្ទ និង​ឃុំ​កោះ​ជី​វាំង​។ 
​ទី​៤. ការ​ធ្វេ​ី​អាជីវកម្ម​លៀស ខ្ចៅ ខ្យង  ពស់ និង​អណ្តើក គឺ​ឈ្មួញ​នាំ​ចេញទៅ​លក់​ក្នុង​ខេត្តបាត់ដំបង និង​មួយផ្នែកធំ​នាំ​ចេញទៅ​ខេត្តសៀមរាប និង​នាំចេញ​តាម​ច្រក​ប៉ោយប៉ែត ទៅ​ប្រទេស​ថៃ​។ 
ទី​៥. ការធ្វើ​អាជីវកម្ម​លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក មាន​ផល​វិជ្ជមាន​(​ជួយ​បំពេញតម្រូវការ​បរិភោគ និង​តម្រូវការ​ខាង​ផ្នែក​កែច្នៃ​ចំណី​សត្វ​) តែ​ផល​អវិជ្ជមាន​(​ការនេសាទ​ហួស​កម្រិត​ធ្វើអោយ​ប្រភេទ​សិប្បីសត្វ​ខ្នាត​ធំ​មិនសូវ​សំបូរ និង​បាត់បង់​ប្រភេទ​ឧរង្គសត្វ​ដែល​កម្រ និង​ងាយ​រងគ្រោះ ក្នុង​បឹង​ទន្លេសាប​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​សិក្សា​ស្រាវជ្រាវ​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ និង​ឧរង្គសត្វ នៅ​ខេត្តបាត់ដំបង គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​សិក្សា​ខាងលើនេះ ក្នុង​គោលបំណង ៖
- តាមដាន​បរិមាណ​ការ​ធ្វើ​អាជីវកម្ម លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក ។ 
- ចរន្ត​ទីផ្សារ​នៃ​ការធ្វើ​អាជីវកម្ម​លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក​
- ផលប៉ះពាល់​នៃ​ការធ្វើ​អាជីវកម្ម លៀស ខ្ចៅ ខ្យង និង​ពស់ អណ្តើក​។